ក្មេងប្រុស​អង្គុយ​ស្ទូចត្រី ក្លាយជា​ជនរងគ្រោះ ដោយសារ​រថយន្ត​យក្ស​ប្រជែង​គ្នា​

Doliprane TVC

​ភ្នំពេញ : រថយន្ត​ដឹកទំនិញ​ធុន​យក្ស ១ គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿនហើយ​បាន​ជ្រុល​ទៅបុក ពីក្រោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​ហ៊ីយ៉ាន់ដាយ ខ្ទាត​ទៅបុក​ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយ​ស្ទូចត្រី​នៅ​មាត់​ប្រឡាយ បណ្ដាល​ឲ្យ​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​របួស​យ៉ាងធ្ងន់ធ្ងរ និង ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដែរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំងពីរ​គ្រឿង បាន​រត់គេចខ្លួន ប៉ុន្តែ​អ្នកបើករថយន្ត​ធុន​យក្ស​នោះ​ត្រូវ​ប៉ូលិស​តាម​ចាប់បាន ។​
​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះបាន​កើតឡើង​កាលពី វេលា​ម៉ោង ៥ និង ១០ នាទី​ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០១៦ នៅលើ​កំណាត់​ផ្លូវ​អូរ​ដឹ​មក​ប់​ស្រូវ​ត្រង់ចំណុច​មុខ​រោងចក្រ​ផលិត​ក្បឿង ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ក្មេងប្រុស​អង្គុយ​ស្ទូចត្រី ក្លាយជា​ជនរងគ្រោះ ដោយសារ​រថយន្ត​យក្ស​ប្រជែង​គ្នា​

ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ប៊ូ ផេង អាយុ ១២ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ធ្ងរ លើ​ដងខ្លួន និង ផ្ទៃមុខ ជាពិសេស​ភ្នែក​តែម្ដង ។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក FIGHTER FUSO ព​ណ៏​ខៀវ ពាក់​ស្លាក លេខ ភ្នំពេញ 3A-2750 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ ផល អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បាណន់ ឃុំ​ចង្អូរ​ស្វាយ ស្រុក​បាណន់ ខេត្តបាត់ដំបង ។ បុរស​រូបនេះ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បាន និង កំពុង​សាកសួរ និង កសាង​សំណុំរឿង ។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ត្រូវ​រថយន្ត​ធុន​ធំ​នោះ បុក​ពីក្រោយ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 2A-3343 អ្នកបើកបរ​មិន​តមរូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះឡើយ និង បាន​រត់​គេចខ្លួនបាត់​ស្រមោល ។​

ក្មេងប្រុស​អង្គុយ​ស្ទូចត្រី ក្លាយជា​ជនរងគ្រោះ ដោយសារ​រថយន្ត​យក្ស​ប្រជែង​គ្នា​

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ​កំពុង​អង្គុយ​ស្ទូចត្រី​ជាមួយ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ទៀត​នៅ​មាត់​ប្រឡាយ​តាម​ចិញ្ចើមផ្លូវ​នៅ​ម្តុំ​អូរ​ដឹ​មក​ប់​ស្រូវ លុះ​មួយសន្ទុះ​ក្រោយ​ម​ស្រាប់តែ​រថយន្ត​ទាំងពីរ​គ្រឿង​នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ប្រដេញ​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ដឹកទំនិញ​ធុន​យក្ស​នោះ​បោះពួយ​ជ្រុល​ទៅបុក រថយន្ត​ហ៊ីយ៉ាន់ដាយ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​កូរ៉េ​នោះ​ជ្រុល​ទៅមុខ​បុក​ក្មេងប្រុស​ដែល​កំពុង​អង្គុយ​ស្ទូចត្រី បណ្ដាលឱ្យ​ខ្ទាត​ធ្លាក់ចូល​ទឹក រងរបួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​នោះ​ក៏បាន​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក​ជាមួយ​ក្មេងប្រុស​នោះដែរ ។ ប៉ុ​ន្ត​អ្នកបើកបរ​មិនបាន​រងរបួស​ទេ ហើយ​បាន​រត់គេច​ខ្លួ​បាត់ស្រមោល ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​រត់​ដែរ តែ​រត់​មិន​រួច​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួនបាន​នាំយកទៅ​សាកសួរ ។​/

ក្មេងប្រុស​អង្គុយ​ស្ទូចត្រី ក្លាយជា​ជនរងគ្រោះ ដោយសារ​រថយន្ត​យក្ស​ប្រជែង​គ្នា​

​ក្រោយពេល​កើតហេតុ ប៉ូលិសចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំយក រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក រង់ចាំ​ការដោះស្រាយ​គ្នា ។ ដោយឡែក​ក្មេងប្រុស​រងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដែរ ៕ ( ប្រភព : TV5 )