Mata៖ ឈ្នះ​ Liverpool & Man City ជា​​អនុស្សាវរីយ៍​ល្អ​បំផុត​របស់​ខ្ញុំ​ជាមួយ​ Man Utd


Mata៖ ឈ្នះ​ Liverpool & Man City ជា​​អនុស្សាវរីយ៍​ល្អ​បំផុត​របស់​ខ្ញុំ​ជាមួយ​ Man Utd

​ខ្សែ​បម្រើ​ Juan Mata​ របស់​ក្រុម​ Manchester United បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ឈ្នះ​ក្រុម​​ Liverpool និង Manchester City ​នៅ​ Old Trafford​ គឺជា​អនុស្សាវរីយ៍​ដ៏​ល្អ​បំផុត​​ ​ក្នុង​ជីវិត​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​ក្រុម​បិសាច​ក្រហម។

 

Mata៖ ឈ្នះ​ Liverpool & Man City ជា​​អនុស្សាវរីយ៍​ល្អ​បំផុត​របស់​ខ្ញុំ​ជាមួយ​ Man Utd

 

​Mata វ័យ​២៧​ឆ្នាំ បាន​ប្រាប់​វិបសាយ​ក្លិប​​ Man Utd ថា៖ “អនុស្សាវរីយ៍​ ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​ជាមួយ​ Man Utd គឺ​​​ជា​ពេល​យើង​ឈ្នះ​ក្រុម​​ Liverpool និង​ Man City នៅ​ទឹកដី​ខ្លួន​ឯង។ រដូវ​កាល​មុន យើង​ឈ្នះ​ពួកគេ​នៅ​ Old Trafford ​ហើយ​វា​ក្លាយ​ជា​ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន ព្រោះ​យើង​ឃើញ​​អ្នកគាំទ្រ​របស់​យើង បាន​ហោរ​រំភើប​ខ្លាំង ​ដែល​យើង​អាច​​បំបាក់​​គូ​ប្រជែង​ធំ​របស់​យើង​បាន”។

 

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​​រូប​នេះ​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​បិសាច​ក្រហម ទៅ​ប៉ះ​ហង្ស​ក្រហម​ Liverpool ​នៅ​​កីឡដ្ឋាន​ Anfield ​ក្នុង​ការ​ប្រកួត​ Premier League​ ​គូ​ធំ​សង្គ្រាម​ក្រហម (REDS WAR – Super Sunday) នា​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕

 

-ចុចអាន៖ Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ squawka