កម្មករសំណង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ​បញ្ឈប់​ការងារ​ចោទថា​ថៅកែ​មិនអោយ​លុយ​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​អ្នកវិនិយោគ​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ ត្រូវ​តំណាង​កម្មករ​សាងសង់​ផ្សារ ចោទប្រកាន់ថា មាន​គំ​និត្យ​បោកប្រាស់​កម្លាំង​ពលកម្ម មិន​ផ្ដល់ប្រាក់ អោយ​តាម​កម្លាំង​ពលកម្ម ដែល​ធ្វើបាន​។​

   កម្មករ​ម្នាក់​ឈ្មោះ យឹម ជា​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​ពោន ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមា ខេត្តរ​ព្រៃវែង ជា​តំណាង​កម្មករ សាងសង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ ដែល​បានធ្វើ​ការសាងសង់​ចាប់តាំងពី ខែកញ្ញា ឆ្នាំ​២០១៤ បាន​ចោទប្រកាន់ថា អ្នកស្រី ហ៊ាង គីមហេង អ្នកវិនិយោគ​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ ជួល​កម្មករ​ធ្វើ​អោយតែ​រួចពីដៃ ដោយ​មិន​គិតពី​គុនភាព ពេល​មានការ​ខូចខាត​ទំលាក់កំហុស​លើក​ម្មករ ហើយ​យក​ឡេះ​មិនអោយ​លុយ​។ ហើយ​ប្រាក់​មិន​បើក​អោយ​តាម​កម្លាំង​ពលកម្ម​ការងារ​ដែល​ធ្វើបានពេល​ពួកគាត់​អត់លុយ​ទិញ​ម្ហូប ទិញ​អង្ករ ខ​ល​ទៅ​អ្នកស្រី ហ៊ាង គីមហេង គាត់​មិន​លើក​ទូរស័ព្ទ ហើយ​បិទ​ទៀត​។​

     ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើនេះ ភ្នាក់ងារ​យើង​បានខ​ល​ទៅ​អ្នកស្រី ហ៊ាង គីមហេង តែ​ប្ដី​របស់គាត់​ឈ្មោះ ជា វណ្ណរ័ត្ន ជា​អ្នក​លើក ហើយ​បានអោយដឹងថា មិនមែន​ដូច​ការចោទប្រកាន់​រប​ស់ យឹម ជា​នី តំណាង​កម្មករ​នោះទេ គឺ​លោក យឹម ជា​នី ខ្លួនឯង​ដែល​ធ្វើ​កិច្ចសន្យា​កុងត្រា ដក​លុយ​តាម​ដំណាក់កាល ក៏ប៉ុន្តែ​គាត់​ធ្វើ​មិនទាន់បាន​៥០% ផង​ដក​លុយ​លើស​ចំនួន​ទៅហើយ​។ លោក​បាន​បន្តទៀតថា ដោយសារ​លោក យឹម ជា​នី គាត់​ម៉ៅ​ការអោយ គេ​ធ្វើ​បន្ត ទើប​គាត់​ខ្វះ​លុយ​អោយគេ បើសិនជា​ចង់អោយ​គាត់​អោយ​លុយ​ទៀត លើកលែងតែ​លោក​ចុះទៅ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សិន ពីព្រោះ​តំណាង​របស់លោក ឈ្មោះ ប៉ាល់ ជា​គ្រូបង្រៀន​នៅ​អូរ​យ៉ា​ដាវ បាន​ថត​កន្លែង​ចាក់សាប​ហើយ មិនទាន់បាន​១​អាទិត្យ​ផង​ប្រេះ​ខូច​អស់​។​

     ចំណែក​លោក ប៉ាល់ ជា​តំណាង​អ្នកវិនិយោគ​ផ្សារ ស្រុក​អូរ​យ៉ា​ដាវ បានអោយដឹងថា ថ្ងៃ​ច័ន្ទ ខាងមុខនេះ លោក ជា វណ្ណរ័ត្ន អ្នកវិនិយោគ​ផ្សារ និង​មកជួប​ប្រជុំ ជាមួយ​អាជ្ញាធរ​ស្រុក​អូរ​យ៉ា​ដាវ និង​ហៅ តំណាង​កម្ម​នោះមក​ធ្វើការ​ដោះស្រាយ និង ធ្វើការ​ទូទាត់​គ្នា​។​

    គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ លោក យឹម ជា​នី តំណាង​កម្មករ និង​កម្មករ បាននាំគ្នា​វិច​បង្វិច ចាក​ចេញពី ការដ្ឋាន សំណង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ​ហើយ​៕

 

     

កម្មករសំណង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ​បញ្ឈប់​ការងារ​ចោទថា​ថៅកែ​មិនអោយ​លុយ​
កម្មករសំណង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ​បញ្ឈប់​ការងារ​ចោទថា​ថៅកែ​មិនអោយ​លុយ​
កម្មករសំណង់​ផ្សារ​ស្រុក​អូរ​យ៉ា​ដាវ​បញ្ឈប់​ការងារ​ចោទថា​ថៅកែ​មិនអោយ​លុយ​