យុវជន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​រថយន្ត​បាក់ជើង​ឆ្វេង​

ដោយ៖ធារ៉ា

 ខេត្តស្វាយរៀង​៖​យុវជន​ម្នាក់​រងរបួស​ធ្ងន់​ដោយ​បាក់ជើង​ឆ្វេង ខណៈ​សង្ស័យ​ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ប្វ្រាំ​ង​មិន​ជាប់​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បុក​ចំ​ក្រោយ​រថយន្ត​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើត​ក​ឡើង កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​ស្ថិតក្នុង ភូមិ ស្រះ​វង្ស សង្កាត់ /​ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡេ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ផ្លូវបែក​ជា​បួន​ឆ្លងផ្លូវ​ជិត​ផុត​ហើយ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌ ខ្មៅ ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ស្វាយរៀង 1E 0041 បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ពី​ជើង​ទៅ​ត្បូង សង្ស័យ​ស្រវឹងស្រា​ចាប់​ហ្វ្រាំង​មិន​ជាប់​ក៏​បុក​ចំ​ខាងក្រោយ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​បណ្តាល​ឲ្យ​បោក​ខ្ទប់​នឹង​រថយន្ត បាក់ជើង បែក​មុខ ហូរឈាម​គួរ​ឲ្យ​ញាក់សាច់​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ឈ្មោះ យ៉ាន់ រតនា ភេទ​ប្រុស ២១​ឆ្នាំ មាន​ទីលំនៅ ភូមិ ចំបក់​គុយ ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ចំណែក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​ក្រោយពី​កើតហេតុ​មិនបាន​ឈប់​នោះទេ​គឺ​បន្ត​ទៅមុខ​គេចខ្លួន​បាត់ស្រមោល​ទុក​ឲ្យ​ជនរងគ្រោះ​នៅ​ដេក​ឈឺចាប់​លើ​ថ្នល់​តែម្នាក់ឯង​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជួយ​យក​ទឹកកក​មក​ស្អំ​អោយ​ដោយរ​ចាំ​រថយន្ត​សង្គ្រោះ​យូ​ពេក​។ រីឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​។ ក្នុងនោះ​ប្រជាពលរដ្ឋ​ឈរ​មើល​ហេតុនេះ​បាន​រិះគន់​ចំពោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យរ​ដ្ឋ​ដែលមាន​ការយឺតយ៉ាវ​ក្នុង​មក​ដឹក​ជនរងគ្រោះ​៕