សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​កា​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​និង​បិទ​ច្រក​រត់ពន្ធ​ឈើ​ទាំងអស់​

រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅវៀតណាម​និង​បិទ​ច្រក​នាំ​ឈើ​ចេញ​ទាំងអស់​ជាបន្ទាន់​។​ចំណែក​គណៈកម្មការ បង្ក្រាប​ការរត់ពន្ធ​ឈើ​នេះ មាន​នាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។ ការបង្កើត​គណៈកម្មកា​រ​បង្ក្រាប​សកម្មភាពរ​ត់​ពន្ធ​ឈើ​នេះ ធ្វើឡើង​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​    ​ព័ត៌មាន​ខាងលើនេះ ដកស្រង់​ចេញពី Facebook របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ផ្សាយ​ចេញពី​ព្រឹក​មិញ​នៅក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី ។

​    ​បើតាម លោក ខៀវ កាញារីទ្ធ គណៈកម្មការ​នេះ សម្តេច​តេ​ជោ បាន​ចាត់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន អគ្គ​ស្នងការរង​នគរបាល​ជា​អនុប្រធាន គ្រប់​អភិបាលខេត្ត​ជាប់​ព្រំដែន និង អភិបាលខេត្ត​កំពង់ចាម ជា​សមាជិក​។ ផ្តើម​ពី​នោះ​សម្តេច​ក៏បាន​ប្រកាស​ប្រគល់​ឧទ្ធម្ភាគចក្រ​ចំ​នួ​ពីរ​គ្រឿង សម្រាប់​ប្រតិបត្តិ​ការបង្ក្រាប​ជំនួញ​ឈើ​នេះ​ផងដែរ​។

​    ​សម្តេច តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ធ្ងន់ៗ ទៅលើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ជាបន្ទាន់​ដោយ​ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ប្រយ័ត្ន​ជ្រុះ​ស​ក្កិ​បើ​មិន បង្ក្រាប​។

​     នាឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុច​ចំពោះ​ក្រុម​ឧកញ៉ា ដែល​រកស៊ី​កាង​ឈើ​រួមមាន​៖ ឧកញ៉ា លឹម ប៊ុណ្ណ ហៅ ខ្នា និង ស៊ឹង សំអុល ជាដើម ហើយ សម្តេច​ក៏បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ​ចន្ទ និង អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​ឧកញ៉ា​កាង​ឈើ​ទាំងពីរ នាក់​នេះ ប្រសិនបើ​មិន​ចង់​ជ្រុះ​ស័ក្តិ​៕

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​កា​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​និង​បិទ​ច្រក​រត់ពន្ធ​ឈើ​ទាំងអស់​