គ​.​ជ​.​ប សម្រេច​ជើ​ស​រើស​លោក ទេព នីថា ធ្វើជា​អគ្គលេខាធិការ​បន្តទៀត​

រាជធានីភ្នំពេញ​៖​លោក ទេព នីថា ត្រូវបាន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទាំង ៩​រូប​សម្រេច​ជ្រើសរើស​ឲ្យ​បន្ត​គ្រង​តំណែង​អគ្គលេខាធិការ​បន្តទៅទៀត បើទោះបី​មាន​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្សនយោបាយ​មួយ ចំនួន​សម្តែង​ការមិន​ពេញចិត្ត​យ៉ាងណាក្តី​។ សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​សមាជិក គ​.​ជ​.​ប ទាំង ៩​រូប នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​ដោយឡែក​តំណែង​អគ្គលេខាធិការរង​បាន​ទៅលើ លោក ម៉ៅ សុភា​រិ​ទ្ធ ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ និង បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​នាយកដ្ឋាន​ប្រតិបត្តិការ​, លោក សោម សូ​រី​ដា ទទួលបន្ទុក​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​,  លោក នី ចរិយា អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស ត្រូវ​ទទួលបន្ទុក​នាយ​ក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង និង លោក ម៉ុក ដា​រ៉ា  សាស្ត្រាចារ្យ​ច្បាប់ និង ជំនួយការ​ច្បាប់​អង្គការ​និក​ហ្វិ​ក ត្រូវ​ទទួលបន្ទុក​នាយ​ក​ដ្ឋា​ន​បណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និង នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។​

​គួរ​បញ្ជាក់ថា បេក្ខភាព​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​ទាំង ៥​រូបនេះ ត្រូវបាន​ចម្រាញ់​ចេញពី​បេក្ខភាព​ចំនួន ១២៤​រូប  ដែល​បានដាក់​ពាក្យ​ប្រកួតប្រជែង​៕

គ​.​ជ​.​ប សម្រេច​ជើ​ស​រើស​លោក ទេព នីថា ធ្វើជា​អគ្គលេខាធិការ​បន្តទៀត​
គ​.​ជ​.​ប សម្រេច​ជើ​ស​រើស​លោក ទេព នីថា ធ្វើជា​អគ្គលេខាធិការ​បន្តទៀត​