កូនស្រី​មន្ត្រី CNRP ម្នាក់​សរសេរ​លិខិត​ទៅ​ស្នើសុំ​លោក អូ​បា​ម៉ា អន្តរាគមន៍​ដោះលែង​ឪពុក​ដែល​ជាប់ឃុំ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​៖​ប្រភពព័ត៌មាន​ពី​សាច់ញ្ញាតិ​បាន​ឲ្យ​ដឹងថា​កូនស្រី​ច្បង​លោក មា​ជ សុវណ្ណ​រ៉ា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី អាមេរិក ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ឪពុក​របស់ខ្លួន​ដែល កំពុង​ជាប់ឃុំ​នៅ​កម្ពុជា ។

​    ​យោងតាម លិខិត​ចុះ​ថ្ងៃទី​១៣ ខែមករា របស់​កូនស្រី​ច្បង លោក មា​ជ សុវណ្ណារ៉ា មាន​ខ្លឹមសារ​ថា លោក​ប្រធានាធិបតី ខ្ញុំ​នឹក​ឪពុក​ខ្ញុំ​ណាស់​។ ប្អូនស្រី​ខ្ញុំ​ជេ​ន្នី មាន​អាយុ​១១​ឆ្នាំ និង​ប្អូនស្រី ពៅ សា​រ៉ា​យ អាយុ​៧​ឆ្នាំ មាន​ក្តី​ទុក្ខព្រួយ​បំផុត​។ គាត់​មិនអាច​ផ្តោតអារម្មណ៍​ក្នុងការ​សិក្សា​ទៀតផង​។ ចំណែក​ម្តាយ​របស់​ពួកយើង​បានក្លាយ ជា​ស្រី្ត​ម្នាក់ឯង​រត់តាម​ពេលវេលា​ក្នុងការ​ថែទាំ​កូន​ផង និង​ធ្វើ​ជំនួញ​គ្រប់គ្រង​កាសែត​ខ្មែរ​ប៉ុស្តិ៍​ផង​។ រី​ឪពុក​ក៏មាន​ជំងឺ ដោយ​រុញច្រាន​ឲ្យ​នាង​ខ្ញុំ​វិលវល់​ដោយ​មិនដឹង​ត្រូវធ្វើ​អ្វី​។ នាង​ខ្ញុំ​មាន​អារម្មណ៍​អស់សង្ឃឹម និង​ឈឺ​ចុកចាប់​យ៉ាងខ្លាំង​»​។

​    ​កញ្ញា បាន​បញ្ជាក់ថា​៖ «​ក្នុង​វ័យ​របស់ខ្ញុំ​អាយុ​ប្រហាក់ប្រហែល​កូនស្រី របស់លោក​ប្រធានាធិបតី នាង​ខ្ញុំ​ជឿជាក់ថា លោក​ពិតជា​ស្រឡាញ់​កូនស្រី របស់លោក​ខ្លាំងណាស់ ដូច​ឪពុក​របស់​យើងខ្ញុំ​ក៏​ស្រឡាញ់​ពួកយើងខ្ញុំ​ខ្លាំង​ណាស់ដែរ​»​។

​    ​លោក មា​ជ សុវណ្ណ​រ៉ា ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ពីបទ ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ៕

កូនស្រី​មន្ត្រី CNRP ម្នាក់​សរសេរ​លិខិត​ទៅ​ស្នើសុំ​លោក អូ​បា​ម៉ា អន្តរាគមន៍​ដោះលែង​ឪពុក​ដែល​ជាប់ឃុំ​នៅ​កម្ពុជា​