ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ៖​នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ ទូទាំងប្រទេស​ចំនួន​១០​លើក​(​យប់​០៦​លើក​)​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤ នាក់​(​ប្រុស​)​របួសធ្ងន់​៨​នាក់​(​ស្រី ១​នាក់​) របួសស្រាល ១០​នាក់ ( ស្រី ៣​នាក់ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៤​នាក់ ( យប់ ១០​នាក់​)​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ០៦​គ្រឿង រថយន្ត​ធុន​ធំ ០៣​គ្រឿង និង​ថ្មើរជើង ១​នាក់​។

​    ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ ៣​លើក មិន​ប្រកាន់​ស្តាំ ០១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​ផង​ដែល ដោយឡែក​យាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ១០៣១១៩១៦១​គ្រឿង បានធ្វើ​ការអប់រំ​មាន ៣៧១៣​គ្រឿង និង​ពិន័យ​សរុប ៦៥៩៨​គ្រឿង និង​ពុំមាន​ឃាត់​យាន​ទុក​៕

ស្លាប់​៤​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​