Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​


Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​

ការ​​កំណត់​ Setting កាមេរ៉ា​ដើម្បី​ថត​ទិដ្ឋភាព​ចរាចរ​លើ​ដង​ផ្លូវ​នា​ពេល​រាត្រី​អាច​ជា​ការ​ពិបាក​មួយ​សម្រាប់​អ្នក​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់។ ខាង​ក្រោម​ជា​ការ​ណែ​នាំ​ខ្លះៗ​​ពី​​វិបសាយ​ Digital Camera World អំពី​ Setting ដែល​គួរ​កំណត់​សម្រាប់​ថត​ទិដ្ឋភាព​ពេល​រាត្រី។

 

Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​

 

​មុន​អ្នក​រៀប​ចេញ​ដំណើរ​ដើម្បី​ទៅ​ថត​រូប​ មាន​ Setting ជា​ច្រើន​នៅ​លើ​កាមេរ៉ា​ដែល​អ្នក​អាច​កំណត់​​ទុក​ជា​មុន​បាន។ ការ​រួម​ផ្សំ​គ្នា​រវាង​ស្រមោល​ខ្មៅ​ និង​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ ធ្វើ​ឲ្យ​ការ​កំណត់​​កាមេរ៉ា​ទៅ​កាន់​ Manual exposure mode ជា​ជម្រើស​ប្រសើរ​ជាង​ការ​កំណត់​ទៅ​កាន់​ automatic mode។

 

Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​

 

នៅ​ពេល​ជ្រើស​រើស​​ manual exposure mode រួច​អ្នក​អាច​កំណត់​ shutter speed នៅ​ចន្លោះ​៣០វិនាទី aperture នៅ​ f/8 និង​ ISO នៅ​ត្រឹម​២០០។ ចំណុច​មួយ​ចំនួន​អាច​មាន​ការ​ផ្លាស់​ប្ដូរ​អាស្រ័យ​លើ​សភាព​នៃ​ទីតាំង​ដែល​អ្នក​បាន​ទៅ​ដល់​ ប៉ុន្តែ​នេះ​គឺ​ជា​ការ​កំណត់​ដ៏​ប្រសើរ​សម្រាប់​​ការ​ថត​រូប​ពេល​យប់​ភាគ​ច្រើន។

 

Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​

 

Setting កាមេរ៉ា​ល្អ​បំផុត​សម្រាប់​ថត​ទិដ្ឋភាព​នា​ពេល​រា​ត្រី​

 

ព្រោះ​តែ​ប្រភព​ពន្លឺ​នៅ​ពេល​យប់​ភាគ​ច្រើន​ចេញ​មក​ពី​ បង្គោល​ភ្លើង​​​តាម​ផ្លូវ និង​ភ្លើង​របស់​រថយន្ត​ ដូច​នេះ​គួរ​កំណត់​ white balance ទៅ​​​កាន់​ tungsten។ សម្រាប់​ format គួរ​ជ្រើស​រើស​ប្រភេទ​ RAW ប្រសិនបើចង់កែសម្រួល white balance លើ​កុំព្យូទ័រ​នៅ​ពេលក្រោយ។ ជា​ចុង​ក្រោយ​ focus mode គួរ​ជ្រើស​ជា​ manual mode និង​ drive mode ជ្រើស​យក​ single shot ហើយ​កុំ​ភ្លេច​ដំណើរ​ការ​មុខ​ងារ​ long exposure noise reduction ផង៕

​​

ចុច​អាន៖ គំនិត​ច្នៃ​ប្រឌិត​នៃ​ការ​ថត​រូប​ចំនួន​៥​អាច​សាក​ល្បង​សម្រាប់​ខែ​មករា​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalCameraWorld​​​​​​​​​​​