Tous les Jours សម្ពោធហាងថ្មី បន្ទាប់ពីមានការ សហការដៃគូ លើកដំបូង ជាមួយប្រេង ឥន្ធនៈតូតាល់

ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់ ហាងនំប៉័ង Tous les Jours ប្រកាសពី កិច្ចសហការដៃគួរួមគ្នា និង បើកកម្មវិធីសម្ពោធហាង នំប៉័ង Tous les Jours ក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់ នៅទល់មុខស្ថានីយអយស្ម័យយាន។ នេះជាកិច្ចសហការ អាជីវកម្មជាដៃគូ ដំបូងរវាង ក្រុមហ៊ុនប្រេង ឥន្ធនៈតូតាល់កម្ពុជា និង ក្រុមហ៊ុន CBM Corporation ជាក្រុមហ៊ុនដែលទទួលសិទ្ធិ ផ្តាច់មុខធ្វើអាជីវកម្មលើ ហាងនំប៉័ងទំនើបមួយនេះ។

ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ ត្រូវបានគេដឹងថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈ ក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ដើម្បីបំពេញតម្រូវ ការរបស់អតិថិជន សម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ បានសហការជាមួយហាងនំប៉័ង Tous les Jours ជាហាងដែលមាន ឈ្មោះល្បីទូទាំងទ្វីបអឺរ៉ុប និងអាស៊ី និងកំពុងតែបាន ពង្រីកវិសាលភាពលើ ដែនអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

កិច្ចសហការនេះ គឺជាការឆ្លើយតបទៅ នឹងតម្រូវការទីផ្សារបន្ថែម របស់អតិថិជនខ្លួន ដែលនិយមគាំទ្រខាងនំប៉័ង និង ភេសជ្ជៈ។ ក្រុមហ៊ុនដែលទទួល សិទ្ធិ ផ្តាច់មុខពីបរទេសទាំងពីរនេះ បានធ្វើការរួមគ្នាដើម្បីផ្តល់ជួន អតិថិជននូវគុណភាព សេវាកម្ម និងទំនួលខុសត្រូវក្នុងសង្គម។ ជាពិសេសទៅទៀតនោះ កិច្ចសហការរួមគ្នានេះ នឹងធ្វើអោយអតិថិជនទាំងពីរ របស់ក្រុមហ៊ុនប្រេង ឥន្ធនៈតូតាល់ និងហាងនំប៉័ង Tous les Jours មានភាពរីករាយ ងាយស្រួលរួមគ្នាក្នុងការ ទទួលយកការបម្រើរួម គ្នាក្នុងកន្លែងតែមួយ ពោល ការបំពេញថាមពលយានយន្ត និងការទទួលទាន នំប៉័ងដ៏ឈ្ងុយឆ្ងាញ់។

លោក Yves Jassaud នាយកប្រធានគ្រប់គ្រង ក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់កម្ពុជាថ្លែងថា “ហាងនំប៉័ង Tous les Jours ដែលបើកសម្ភោធនៅ សាខាប្រេងឥន្ធនៈតូតាល់នេះ គឺជាការអនុវត្តន៍ដំបូងរវាងដៃគួ សហការក្រុមហ៊ុនតូតាល់កម្ពុជា និង ក្រុមហ៊ុន CBM ។ នេះជាសមិទ្ធិផលថ្មី ដែលបានមកពីការប្រឹងប្រែង និង ពិភាក្សាអស់ជាច្រើនខែមក នេះរវាងក្រុមហ៊ុនទាំងពីរ។

លោក គួច សុខលី ប្រធាននាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBMថ្លែងថា “យើងមានភាពសោមនស្ស រីករាយយ៉ាងខ្លាំង ព្រមទាំងជឿជាក់អំពី កិច្ចសហការជាដៃគូ ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់កម្ពុជា។ កិច្ចសហការភាពជាដៃគូនេះ នឹងធ្វើអោយប្រជាជនកម្ពុជា ជាច្រើននាក់ផ្សេងទៀតមានភាព ងាយស្រួលទទួលយក សេវាកម្ម ពីហាងនំប៉័ងរបស់យើង”៕