តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក

បើនាងៗ ដែលមានរូបសម្ផស្សស្អាត នៅលើបណ្ដាញសង្គម តែងទទួលបានការរាប់អានច្រើន ពីសំណាក់​អ្នក​ចូលចិត្ត ឬ​អ្នក​គាំទ្រ​នោះ តែ​ពួក​នាង​ក៏​ត្រូវ​រងគ្រោះ ព្រោះអ្នក​គាំទ្រ​មួយ​ចំនួន បានគាំទ្រ«ជ្រុល» រហូតហ៊ានថតរូប បង្ហាញ​​ប្រដាប់​​ភេទ​របស់​ខ្លួន ផ្ញើរ​ត្រឡប់​មក​វិញ​នោះ​ផង។ ផ្ញើរមកច្រើនពេក រហូតដល់​តារា​បង្ហាញម៉ូដ ជាតិ​ស្វីស​ម្នាក់ ទ្រាំ​មិន​បាន បានចេញ​មក​ត្អូញត្អែរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង ថា​ជារឿង​ពិបាក​ទទួល​យក។
តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក
តារាបង្ហាញម៉ូដស្វីស នាង អេនហ្សា ហ្សៃល័រ ថតរូបបង្ហាញកាយរបស់នាង។ (រូបថតហ្វេសប៊ុក)

មនុស្សមិនតិចជាង ២០.០០០នាក់ទេ ដែលបានតាមដានគណនី របស់នាង អេនហ្សា ហ្សៃល័រ (Anja Zeidler) នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។ អ្នកចូលមកតាមដាននាង ដោយហេតុថា តារារាងបានរូបនេះ តែង​បាន​សរសេរ នូវពាក្យពេជ្រណែនាំជាច្រើន នៅលើគណនីរបស់នាង ដើម្បីជួយឲ្យរូបរាងកាយ នៅ​ស្រឡូន​ស្អាត។ ប៉ុន្តែមនុស្សមួយចំនួនទៀត ក៏បានចូលមកតាមដាននាង ព្រោះនាងមានរូបសម្ផស្សស្អាត និង​ស៊ិចស៊ី​ផុត​គេ​នោះ​ផង។

ដោយសារបែបនេះហើយ ទើបតារាដែលសម្បូរ ដោយប្រជាប្រិយភាព ត្រូវបានមនុស្សជាច្រើន ផ្ញើរសារ​មក​ឲ្យ​នាង ដែលមានទាំងរូបថតរបស់ពួកគេផង។ តែអ្វីដែលចម្លែកខ្លាំងនោះ គឺម្ចាស់គណនី (ដែលសុទ្ធសឹង​ជា​គណនី​មែនទែន មិនមែនជាគណនីខ្មោច) បានផ្ញើរទាំងរូបថត «លិង្គកំពុងងើបរឹង» មកជាមួយផង។

នៅចំពោះសកម្មភាពនេះ នាង អេនហ្សា ហ្សៃល័រ មិនអាចនៅស្ងៀម ដោយមិនធ្វើប្រតិកម្មឡើយ។ នាងបាន​សរសេរនៅលើគណនីរបស់នាងថា៖ «អេ... ប្រិយមិត្តស្រីៗទាំងឡាយ! និយាយឲ្យច្បាស់មកមើល ថាតើ​មាន​ស្ត្រីណាម្នាក់ ដែលស្រឡាញ់ចូលចិត្ត រូបថត"លិង្គ" ដ៏គួរឲ្យខ្ពើមទាំងនេះ? ហេតុអ្វី ក៏ប្រុសៗចូលចិត្តធ្វើ​ទង្វើ​នេះ​ម្លេះ? ហេតុអ្វី? ចូរទុក"លិង្គ"ដ៏គួឲ្យខ្លាចទាំងនេះ នៅក្នុងកន្លែងរបស់វាទៅ៖ គឺនៅក្នុងខោទ្រនាប់ ដ៏​សំអុយ​របស់​អ្នក។»

ព្រមានធ្វើការបង្ហាញមុខ និងឈ្មោះម្ចាស់«លិង្គ» នៅពេលក្រោយ...

នាងបានពន្យល់​ប្រាប់សារព័ត៌មានក្នុងស្រុក «20 Minuten» ថាការផ្ញើររូបថត«លិង្គ»ទាំងនោះ ត្រូវបាន​ធ្វើ​ឡើងភាគច្រើន នៅតាមប្រព័ន្ធសារឆ្លើយឆ្លងគ្នាភ្លាមៗ (Chat)។ នាងនិយាយថា៖ «ខ្ញុំយល់ឃើញថា រឿង​នេះ មានលក្ខណៈគួរឲ្យធុញទ្រាន់ កខ្វក់ និងជ្រុលហួសហេតុ។ ខ្ញុំមិនយល់ ពីគោលបំណងអ្វី របស់​មនុស្ស​ប្រុស​ទាំង​នោះ ដែលល្ងង់ខ្លៅខ្លាំង ដល់ថ្នាក់ផ្ញើររូបបែបនេះ។ តើធ្វើនេះ បានការអ្វីខ្លះមកវិញ?»

ពេលខ្លះ នាងបានចែករំលែករូបថតទាំងនេះ ទៅកាន់មិត្តភ័ក្រស្រីជិតដិត ដើម្បីសើចសប្បាយ ដោយការ​ហួស​ចិត្តទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាង អេនហ្សា អាយុ២២ឆ្នាំសម្រេចចិត្ត ដាក់​បញ្ចប់​ករណី​នេះ ឲ្យខាងតែបាន ពីសំណាក់ក្រុមម្ចាស់រូប។ នៅលើគណនីហ្វេសប៊ុករបស់នាង នាងបានសរសេរ​ព្រមាន​ថា៖ «អ្នកដែលផ្ញើររូបថតរបៀបនេះ មកលើកក្រោយទៀត នឹងត្រូវបង្ហាញមុខ ជាមួយនឹងឈ្មោះ បង្ហោះ​មក​ជា​មួយ​រូបថត​"លិង្គ"​នេះ​តែម្ដង»៕

------------------

» រូបថត«លិង្គ» របស់ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ដែលផ្ញើរមកឲ្យតារាបង្ហាញម៉ូដ៖

តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក

តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក

តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក

តារា​បង្ហាញ​ម៉ូដ​ស្វីស ឆេះដុំ​ដាក់​អ្នក​ផ្ញើរ​រូបថត​«លិង្គ»​ឲ្យ​នាង ​លើ​ហ្វេសប៊ុក