នាង Miley Cyrus ចង់រៀបការឆាប់ៗ ជាមួយ Liam Hemsworth

អាមេរិក៖ ក្រោយបែកគ្នា ២ឆ្នាំ តារាចម្រៀងស្ទីលប្លែកៗ នាង Miley Cyrus កំពុងរំពឹងថា បានរៀបការឆាប់ៗជាមួយអតីត គូដណ្តឹង Liam Hemsworth ក្រោយមានដំណឹងថា អ្នកទាំងកំពុងសាងស្នេហ៍ជាថ្មី។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំនេះថា តារាចម្រៀងវ័យ ២៣ឆ្នាំ នាង Miley Cyrus ដែលចាប់ផ្តើមទំនាក់ទំនងស្នេហ៍ ជាមួយតារាវ័យ ២៦ឆ្នាំ Liam Hemsworth កាលពីឆ្នាំ២០១០ និងបញ្ចប់ទៅវិញនៅ ឆ្នាំ២០១៣នោះ បានរំពឹងឡើងវិញថា ខ្លួននឹងបានរៀបការ ជាមួយអតីតគូដណ្តឹង ក្នុងពេលឆាប់នេះក្រោយមានដំណឹងថា តារាទាំងពីកំពុង ត្រឡប់រកគ្នាវិញ។ ព្រភពព័ត៌មានពី អ្នកជិតស្និទ្ធ បាននិយាយប្រាប់ ទស្សនាវដ្តី Life & Style ថា “Miley ចង់ក្លាយជាលោកស្រី Hemsworth នឹងចង់រៀបការឆាប់បំផុត តាមដែលអាចទៅរួច និងចង់រៀបចំ ពិធីយ៉ាងធំទៀតផង” ។

តារាចម្រៀងចូលចិត្តលេងស្ទីលបែបអាក្រាតកាយនាង Miley និង Liam ថ្មីៗនេះត្រូវគេឃើញថើបគ្នាក្នុងពិធី Golden Globes ដែលមានន័យថាអ្នកទាំងពីរកំពុង ផ្តើមស្នេហ៍ជាថ្មី ហើយនាង Miley ទោះធ្លាប់ស្ថិតក្នុង ដំណាក់កាលបែកគ្នាតែ នាងតែងនិយាយថា Liam Hemsworth ជាមនុស្សប្រុសតែម្នាក់គត់ ដែលនាងស្រលាញ់មិនតែប៉ុណ្ណោះ សព្វថ្ងៃតារាចម្រៀងរូបនេះ កំពុងទុកសក់វែងទៀតផង ដែលត្រូវគេដឹងថា សក់វែងជាម៉ូដសក់ដែល Hemsworth ស្រលាញ់៕

នាង Miley Cyrus ចង់រៀបការឆាប់ៗ ជាមួយ Liam Hemsworth

នាង Miley Cyrus ចង់រៀបការឆាប់ៗ ជាមួយ Liam Hemsworth