ហេតុអ្វីអ្នកខ្លះ ឈឺក្បាល បន្ទាប់ពី រួមភេទហើយ?

ការឈឺក្បាលបន្ទាប់ ពីរួមភេទហើយនោះ មិនសូវជាកើតមាន នៅក្នុងចំណោមមនុស្សយើងឡើយ។ ប៉ុន្តែមនុស្សប្រុស មានបញ្ហានេះដល់ទៅបីដង ប្រៀបធៀបជាមួយនឹង មនុស្សស្រី។ តើគួរភ័យខ្លាចទេ?

ជាទូទៅការឈឺក្បាលក្រោម ពីការឈានដល់ចំណុច កំពូលនៃការរួមភេទគឺ មិនមែនមានបញ្ហាអ្វីធំដុំទេ។ វាច្រើនតែកើតមាននៅលើ មនុស្សប្រុសដែលមាន អាយុចន្លោះ ពី២០ទៅ២៥ឆ្នាំ។ ការឈឺក្បាលបែបនេះ មិនធ្ងន់ធ្ងរទេ ហើយវាអាចនឹងបាត់ទៅវិញ។

ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយចុះ គេចាំបាច់ត្រូវជួប គ្រូពេទ្យដើម្បីស្វែងរក មូលហេតុធ្ងន់ធ្ងរដែលអាចនាំអោយមាន ការឈឺក្បាលនេះ។

បញ្ហាដែលគ្រូពេទ្យត្រូវ ស្វែងរកនោះមានដូចជាដុះសាច់ នៅក្នុងខួរក្បាលឬក៏បញ្ហាសរសៃឈាមជាដើម៕

ប្រភព៖ www.health.com.kh