តួអង្គ “Power Rangers” Ricardo ត្រូវប៉ូលិសចាប់ ខ្លួនជាថ្មីក្នុងករណី មនុស្សឃាត

អតីតតួអង្គក្នុងរឿង “Power Rangers” ពណ៌ក្រហម Ricardo Medina ត្រូវបានគេរាយការណ៍ថា ត្រូវប៉ូលិសចាប់ខ្លួន ម្ដងទៀតនិងចោទប្រកាន់ ពីបទមនុស្សឃាត ខណៈដែលការ ស៊ើបអង្កេតជុំវិញការស្លាប់ របស់មិត្តរួមបន្ទប់របស់ តារារូបនេះកំពុង បន្តនៅឡើយ។

តួអង្គ “Power Rangers” Ricardo ត្រូវប៉ូលិសចាប់ ខ្លួនជាថ្មីក្នុងករណី មនុស្សឃាត

នៅឆ្នាំ២០១៥ ការិយាល័យមន្ត្រី ប៉ូលិសតំបន់ទីក្រុង Los Angeles មិនអាចចោទប្រកាន់ តារាវ័យ ៣៨ឆ្នាំក្នុងករណីឃាតកម្ម ខាងលើនិងបានឲ្យអ្នកស៊ើបអង្កេតស្វែងព័ត៌មាន បន្ថែមលើរឿងនេះ។ ប៉ុន្តែពេលនេះ TMZ បានរាយការណ៍ថា Ricardo ត្រូវចាប់ខ្លួនជាលើកទី២ ហើយអាចប្រឈមការជាប់គុក ២៦ឆ្នាំប្រសិនបើរកឃើញ កំហុសថាលោក សម្លាប់មនុស្សមែន។

ដើមហេតុដំបូង ត្រូវបានគេឲ្យដឹងថា Ricardo បានឈ្លោះគ្នាជាមួយ មិត្តម្នាក់ឈ្មោះ Joshua Sutter នៅផ្ទះរបស់ពួកគេនៅទីក្រុង Palmdale រដ្ឋ California។ ពេលនោះ Ricardo Medina បានទៅបន្ទប់ដេកជាមួយ មិត្តស្រីហើយបិទទ្វា។ ឃើញដូចនេះ Sutter បានសម្រុកចូលបន្ទប់នោះដែរ ហើយក្រោយមកគេក៏បានស្លាប់។ Ricardo បានហៅទូរសព្ទទៅ៩១១ ពេលប៉ូលិសមកដល់ ក៏បានចាប់ខ្លួនគេ ដោយចោទថា Ricardo ជាអ្នកចាក់សម្លាប់ Sutter ដោយដាវ៕

តួអង្គ “Power Rangers” Ricardo ត្រូវប៉ូលិសចាប់ ខ្លួនជាថ្មីក្នុងករណី មនុស្សឃាត

តួអង្គ “Power Rangers” Ricardo ត្រូវប៉ូលិសចាប់ ខ្លួនជាថ្មីក្នុងករណី មនុស្សឃាត

ប្រភព៖ សប្បាយ

  • តួអង្គ “Power Rangers” Ricardo ត្រូវប៉ូលិសចាប់ ខ្លួនជាថ្មីក្នុងករណី មនុស្សឃាត已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/15  Category:កំសាន្ត