មន្ត្រី​អគ្គិសនី​ម្នាក់ ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​កាប់ ពេល​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង

ភ្នំពេញ: មន្ត្រី​អគ្គិសនី​ម្នាក់​បាន​រងរបួស ក្រោយពី​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស កាប់​នឹង​ដាវសាំ​ម៉ូ​រៃ ខណៈដែល​ជនរងគ្រោះ និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​។

​ហេតុការណ៍​ផ្ទុះ​ហឹ​ង្សា នេះ​បាន​កើតឡើង នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ខណៈដែល​ជនរងគ្រោះ​ចុះ​ទៅពិនិត្យ​កុង​ទ័​រ​ភ្លើង នៅផ្ទះ​ខាងលើ​នោះ​ស្រាប់តែ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ថា មន្ត្រី​អគ្គិសនីពុករលួយ ពេលនោះ ជនរងគ្រោះ​មិនបាន​តមាត់ ត​សំដី​នោះឡើយ ពោលបាន​ដើរចេញ​។ ពេលនោះ​ស្ត្រី ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​ប្រដាប់ដោយ ដាវ​សាំ​ម៉ូ​រៃ ទៅ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តង​។​

​ក្រោយ​កើតហេតុ​កម្លាំង នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយឈានទៅដល់​ការចាប់ខ្លួន ជនបង្ក​ទាំង​២​នាក់​យកទៅ​សួរនាំ​ដើម្បី​ចាត់វិធានការតាម​នីតិវិធី​៕​

មន្ត្រី​អគ្គិសនី​ម្នាក់ ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​កាប់ ពេល​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង

មន្ត្រី​អគ្គិសនី​ម្នាក់ ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​កាប់ ពេល​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង