ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នកនាំពាក្យ​របស់​អង្គការ​ថាមពលបរមាណូ​អីុរ៉​ង់ លោក BEHROUZ KAMALVANDI ថ្លែង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា អីុ​រ៉​ង់​បាន​ដោះ​យក​បេះដូង (​គ្រឿង​សំខាន់​) នៃ​រេ​អាក់​ទ័​រ​ទឹកធ្ងន់​នៅ ARAK ចេញ​ដែល​នេះ​ជា​វិធានការ​សំខាន់​ឆ្ពោះទៅ​រក​ការ​លុប​ចោល​ទណ្ឌកម្ម​របស់​អន្តរជាតិ និង​របស់​ពួក​លោក​ខាងលិច​ប្រឆាំង​ប្រទេស​នេះ ។

លោក KAMALVANDI ប្រាប់​ទូរទស្សន៍ ARIB ថា បេះដូង​របស់​រេ​អាក់​ទ័​រ​នេះ​ត្រូវ​បាន​ដក​យក​ចេញ​កាលពី​ថ្ងៃ​ទី​១៣ មក​រា ហើយ​ប្រហោង​នៅ​ផ្នែក​កណ្តាល​របស់​រេ​អាក់​ទ័​រ​ត្រូវ​បិទ​ជាមួយ​ស៊ីម៉ង់ត៍ ។ លោក​បន្ត​ថា ពួក​អ្នក​ធ្វើ​អធិការកិច្ច​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​អីុ​រ៉​ង់ ចាប់ផ្តើម​ដំណើរការ​ត្រួតពិនិត្យ​នា​ថ្ងៃ​ទី​១៤ មក​រា រួច​ការ​បង្កើត​ផែនការ​សកម្មភាព​ជា​សាកល JCPOA នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

ជាមួយ​ការ​បង្កើត JCPOA បណ្តា​ទណ្ឌកម្ម​អន្តរជាតិ​នឹង​ត្រូវ​ដក​ចេញ ដែល​អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា យើង​នឹង​ឈាន​ទៅ​ដល់​សករាជ​ល្អ​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច ។

កាលពី​ថ្ងៃ​ទី​១៣ មក​រា អីុ​រ៉​ង់​ប្រកាស​ថា បាន​ដោះ​ចេញ​នូវ​ឡ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ជា​ច្រើន ៕