ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តមណ្ឌលគិរី ៖ មេបញ្ជាការ​ផ្នែក​សឹង​រង​ស្រុក​ពេជ្រ​ដា​ម្នាក់​​ ត្រូវ​បាន​​សាលា​ដំបូង​​ខេត្ត​ចេញ​ដីកា​ចាប់ខ្លួន​កាលពី​​វេលា​​ម៉ោង​១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ២០១៦ ​​ចោទប្រកាន់​ពី​បទ​ចោរ​កម្ម​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គោ​របស់​​អ្នក​ភូមិ​​ចំនួន​៣​ក្បាលកាលពី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥​ កន្លង​មក​នេះ​ នៅភូមិ​ពូ​ទឹ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ។

​មន្ត្រី​​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ ព្លឺ​ន ដក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​ពូ​ទឹ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ។​

ជនសង្ស័យ​​ ​ត្រូវ​​បាន​សមត្ថកិច្ច​​​កសាង​​សុំ​ណុំ​រឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​ការទៅ​តាម​នីតិ​វិធី​​ ៕