ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រៃវែង ៖ ២​នាក់​ប្តី​-​ប្រពន្ធ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ត្រូវ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​បើក​បុក​ទាំង​កំរោល បណ្តាល​​​ឱ្យ​បាក់​.​ក ខណៈ​ពួក​គាត់​កំពុង​ជិះ​ម៉ូតូ​ចេញពី​ផ្លូវលំ​ឡើង​មក​លើ​ផ្លូវជាតិ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤ មក​រា កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ជា​៣ ក្នុងភូមិ​សា្វ​យ​សាក់ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ​កាំ​ង ត្រា អាយុ​៥៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឈុ​ន ណ​យ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពា​រាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-6186 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​ពាក់​ស្លាក​លេខ ឈ​.28.99.​ត​ព​.1 ជិះ​គ្នា​២​នាក់ បើក​ចេញពី​ផ្លូវលំ​ឡើង​មក​លើ​ផ្លូវ​កៅស៊ូ កាត់​ពីមុខ​រថយន្ត​សាំ​យ៉ុ​ង ទើបត្រូវ​រថយន្ត​នោះ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​និង​អ្នក​ជិះ​ទាំង​២​នាក់​ប៉ើង​ខ្ទាត​ជាង​១០​ម៉ែត្រ និង​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ចំណែកឯ​រថយន្ត​បង្ក ក្រោយ​ពី​បុក​ជន​រង​គ្រោះ​ហើយ​នោះ អ្នកបើកបរ​បាន​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។