លោក រ៉ុង ឈុន អះអាងថា​លោក​បានជំទាស់​បេក្ខភាព​លោក ទេព នីថា

លោក រ៉ុង ឈុន សមាជិក គ.ជ.បលោក ទេព នីថា ត្រូវ​ជ្រើស​តាំងឲ្យ​បន្ត​តំណែង​ជា (គ.ជ.ប) នាព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ។ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានអះអាងថា ការ​ជ្រើស​រើសលោក ទេព នីថា និងអគ្គ​លេខា​ធិការ​រង​៤នាក់ទៀត គឺ​ផ្អែក​លើ​សំឡេង​ដាច់​ខាត​នាកិច្ច​ប្រជុំ​សម្ងាត់។

ជាមួយ​គ្នានេះ​ផងដែរ លោក រ៉ុង ឈុន អតីតសកម្ម​ជន​សិទ្ធិមនុស្ស និង​បច្ចុប្បន្ន ជាសមាជិក គ.ជ.ប ថ្មី បាន​បង្ហើប​ពី​ជំហរ​របស់​ខ្លួន​ថា លោក​មិន​បាន​គាំទ្របេក្ខភាព​របស់​លោក ទេព នីថា នោះឡើយ។ «ដោយ​គោរព​តាម​មតិ​របស់ប្រជាពលរដ្ឋ ខ្ញុំ​មិន​បាន​គាំទ្រ​លោក ទេព នីថា សម្រាប់តំណែងអគ្គ​លេខាធិការនោះឡើយ ប៉ុន្តែ​សំឡេងរបស់ខ្ញុំ មិន​អាច​ឈ្នះ​សំឡេងភាគ​ច្រើននោះទេ»។ នេះ​បើតាម​ការបញ្ជាក់របស់​លោក រ៉ុង ឈុន។

ទោះបី​ជាយ៉ាងណាក៏​ដោយ លោក​មាន​ជំនឿថា អំណាច​របស់​លោក ទេព នីថា មិនមានឥទ្ធិពល​ខ្លាំងលើការសម្រេច​ចិត្តនានា​របស់ គ.ជ.ប នោះឡើយ ហើយ​លោក​ត្រៀម​ធ្វើ​ការ​ជាមួយ​គ្នា​ជានិច្ច។
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​