កងកម្លាំង​ត្រូវបាន​ដាក់ពង្រាយ​ទ្វេដង​នៅតាម​ស្ថានទូត និង​មន្ទីរពេទ្យ​ប្រចាំ​ហ្សា​ការ​តា​

​បន្ទាប់ពី​ការវាយប្រហារ ដោយ​រួមមាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ចំ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​ដោយ​ក្រុម​ជ្រុលនិយម​កាលពី​ថ្ងៃ​ម្សិលមិញ សន្តិសុខ​ឥណ្ឌូនេស៊ី ត្រូវបាន​រឹតបន្តឹង​ខ្ពស់ ដោយបាន​ដាក់ពង្រាយ​ក​ម្លាំ​ង​ចម្រុះ​ទ្វេដង​ជាពិសេស​នៅតាម​ស្ថានទូត និង​មន្ទីរពេទ្យ​នៅក្នុង​រាជធានី​ហ្សា​ការ​តា​។

​លោក Mohammad Iqba មេ​ប៉ូលិស​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​ឥណ្ឌូនេស៊ី បាន​ថ្លែងប្រាប់​សារព័ត៌​មាននៅ​ថ្ងៃ​សុ​ក្រុ​ទី​១៥ មករា​នេះ​ថា កងកម្លាំង​ប៉ូលិស នឹងត្រូវ​ពង្រាយ​ទ្វេដង​នៅតាម​តំបន់​ពិសេស​ដែល​រួមមាន​ស្ថានទូត ផ្សារ​ទំនើប និង​មន្ទីរពេទ្យ​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។ លោក​បញ្ជាក់ថា មកទល់ពេលនេះ​ប៉ូលិស​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ហើយ​។​

​សូម​រម្លឹក​ផងដែ​ថា កាលពី​ថ្ងៃទី​១៤ ខែមករា ម្សិលមិញ មាន​ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម​ដែល​គេ​ជឿ ជាក់​ថា​ជា​បណ្តាញ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​(ISIS) ចន្លោះ​១០​ទៅ​១៤​នាក់ បាន​បំផ្ទុះ​គ្រាប់បែក និង​បើក​ការវាយប្រហារ​នៅក្បែរ​ផ្សារ​ទំនើប ក្នុង​កណ្តាល​ក្រុង​រដ្ឋធានី​ហ្សា​ការ​តា​។ ហេតុការណ៍ ដែល​ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាងខ្លាំង​នោះបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់​។ ក្នុងនោះ​មាន​ជន​ស៊ីវិល​២​នាក់ និង​ក្រុម​ជនសង្ស័យ​បង្កហេតុ​៥​នាក់​។​

​ខណៈ​សារព័ត៌មាន​ធំៗ​ជាច្រើន បាន​ដកស្រង់​បន្ត​ពី​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​របស់​ក្រុម​ជ្រុល និយម​ពី​ការប្រកាស​ទទួលខុសត្រូវ​នៃ​ការ​ប្រហារ​នៅ​កណ្តាល​រដ្ឋធានី​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ISIS ប៉ូលិស​ឥណ្ឌូនេស៊ី ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​ក្រុម​នោះដែរ​។

​អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូនេស៊ី Anton Charliyan ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ប៉ូលិស​កំពុងតែ​ដាក់​ការសង្ស័យ​ខ្លាំង​ទៅលើ​បណ្តាញ​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​(ISIS) ដែលមាន​ទីតាំងនៅ​ប្រទេស​ឥណ្ឌូនេស៊ី ។ លោក​បន្ថែមទៀត គម្រោង​នៃ​ការវាយប្រហារ​នេះ គឺ​មិន​ខុសពី​ការ​ប្រហារ​នៅ​ក្រុងប៉ារីស​ដែល​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​ISIS​កាលពីពេល​ថ្មីៗ​នេះ​នោះទេ​។​

​តែបើ​តាម​មេប៉ូលីស​ប្រចាំ​ក្រុង​ហ្សា​ការ​តា​លោក Tito Karnavian ដែល​បាន​អះអាង​បន្ទាប់ពី​សន្និសីទ​កា សែត​របស់លោក Anton Charliyan  ថា​« ISIS គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​នេះ យ៉ាងពិត​ប្រាកដ »​។ លោក Anton Charliyan  អាច​និយាយ​បែបនេះ​ដោយយោង​ទៅតាម​ការប្រកាស​របស់ Bahrun Naim ដែលជា​ភេរវជន​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​បាន​ចូលរួម​ជាមួយនឹង​ក្រុម​ISIS ហើយ​បាន អះអាង​ពី​គម្រោង​នៃ​ការវាយប្រហារ​នេះ​ជា​យូរ​មកហើយ​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​