ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ៖ កុមារ​តូច​ៗ​មាន​គ្នា​៣​នាក់ បាន​ចុះ​ងូតទឹក​ព្រែក​លេង​នៅ​ម្តុំ​ឆ្នេរ​​ព្រែក​មួយ​កន្លែង នៅ​មុខ​មន្ទីរ​ព​ពេទ្យ​បង្អែក​ខេត្ត ក្នុង​នោះ​កុមារ​ម្នាក់​បាន​លង់ទឹក​ស្លាប់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មក​រា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាង​ត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ប្រភព​បានឱ្យ​ដឹង​ថា កុមារារង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ដា​រ៉ូ វី​រៈ អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

ប្រភព​បន្ត​ថា មុន​ពេល​កើត​ហេតុ ​​កុមារ​តូច​ៗ​មាន​អាយុ​ប្រហែល​គ្នា​ចំនួន​៣​នាក់​ នាំ​គ្នា​ចុះ​ងូតទឹក​នៅ​មាត់​ឆ្នេរ​ចំណុច​ខាងលើ កំពុង​តែ​ងូត​សុខ​ៗ ស្រាប់តែ​កុមារ​រង​គ្រោះ​រអិល​ជើងចូលអន្លង់​​លង់​លិច​បាត់​ ។ ឃើញ​ដូច្នោះ​ កុមារ​២​នាក់​ទៀត​ ភ័យ​បានរ​ត់ទៅ​ប្រាប់​ម្តាយ តែ​ទំ​រាំ​មក​ដល់ កុមារ​រង​គ្រោះ​បាន​លង់​ស្លាប់​បាត់​ទៅ​ហើយ ។