​រូបមន្ត​ធ្វើឱ្យ​សក់ត្រង់ ដោយ «​ស៊ុត និង ប្រេង​អូ​លីវ​»

Doliprane TVC

​សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*-​ស៊ុត និង ប្រេង​អូ​លីវ ៖ ធ្វើឱ្យ​សក់​រឹងមាំ និង ភ្លឺរលោង ព្រោះថា​ប្រេង​អូ​លីវ​ជួយផ្តល់​សំណើម ដល់​សក់ ចំណែក​ស៊ុត​ជួយ​ឱ្យ​សក់ត្រង់ ។​

* វិធី​ធ្វើ
– ក្រឡុក​ស៊ុត ២ គ្រាប់ លាយ​ជាមួយ​ប្រេង​អូ​លីវ ៤ ស្លាបព្រា​បាយ ។​
– លាប​លើស​ក់ និង ស្បែកក្បាល បន្ទាប់មក​សិតសក់​ដោយ​ប្រើ​ក្រាស​ធ្មេញ​រង្វើល ។​
– ពាក់មួក​បា្ល​ស្ទិ​ក​ទុកចោល ៣០ ទៅ ៤៥ នាទី ។​
– លាង​ចេញរួច​កក់សក់​ដោយ​ប្រើ​សាប៊ូ​ប្រភេទ​ខ្សោយ ៕លក្ខិណា