Ozil ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ របស់ប្រទេសអាល្លឺម៉ង់ជាលើកទី ៤

កីឡាករ Mesut Ozil ត្រូវបោះឆ្នោតជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅក្នុងប្រទេសអាល្លឺម៉ង់ ជាលើកទី ៤ សម្រាប់ខ្សែបម្រើស្លាបរបស់ក្លិបកាំភ្លើងធំ Arsenal មួយនេះ។

ozilកីឡាករអ្នកនាំលេង នៅ Arsenal នេះ កំពុងស្ថិតក្នុងទម្រង់លេងល្អបំផុតសម្រាប់ក្លិប កាលពីឆ្នាំអំឡុងឆ្នាំ ២០១៥ ហើយនិងបច្ចុប្បន្ននេះ រូបគេត្រូវបានផ្តល់រង្វាន់ជាកីឡាករឆ្នើមសម្រាប់ជាតិផងដែរ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះគឺជាផ្នែកមួយយ៉ាងធំ ដែលបានជួយឲ្យឥន្ទ្រីដែកអាល្លឺម៉ង់ឈ្នះបាល់ទាត់ពិភពលោក និងបានឈានទៅលេង ពានទ្វីបអឺរ៉ុប ឆ្នាំ២០១៦ នេះផងដែរ ខណៈរូបគេបានចូលលេងឲ្យក្រុមជម្រើសជាតិនេះរាល់ការប្រកួតទាំងអស់។

Ozil ទទួលសម្លេងគាំទ្រ ៥១០០០ សន្លឹក (៤៥.៩%) វ៉ាដាច់កីឡាករក្លិប Bayern Munich, Thomas Muller ឲ្យឈរលេខពីរ ខណៈកីឡាករ Janas Hector លេងឲ្យក្លិប FC Koln បានចំណាត់ថ្នាក់លេខ៣។ Ozil រត់ក្នុងការប្រកួតបើគិតជាគីឡូម៉ែត្រ បាន ៩២.១៧ km ក្នុង ៨ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៥ និងក្លាយជាកីឡាករអាល្លឺម៉ង់មានរូបថតច្រើនជាងគេលើ Calendar។

អ្នកធ្លាប់ជាប់ជាកីឡាករឆ្នើមប្រចាំអាល្លឺមង់

2010: Bastian Schweinsteiger

2011: Mesut Ozil

2012: Mesut Ozil

2013: Mesut Ozil

2014: Toni Kroos