ឆ្មាខ្មៅយកខ្សែប្រយុទ្ធវ័យចាស់មិនទាន់ស៊ុតចូលទីឲ្យក្លិបចាស់ មកចូលរួមជាមួយ

ឆ្មាខ្មៅ Sunderland បានចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធ Hull City កីឡាករ Dame N’Doye ពីក្លិប Trabzonspor ជាលក្ខណៈខ្ចីជើងរហូតចប់រដូវកាល។

dameកីឡាករវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់បានចូលលេងនៅ Hull កាលពីខែកុម្ភៈឆ្នាំមុន និងរកគ្រាប់បាល់តែ ៥គ្រាប់ មុនពេលផ្ទេរទៅលេងនៅក្លិបប្រទេសតួកគីកាលពីរដូវក្តៅឆ្នាំមុន។ កីឡាករសញ្ជាតិសេណេហ្គាល កំពុងរង់ចាំច្បាប់អនុញ្ញាតការងារ ព្រមទាំងមិនអាចចូលលេងឲ្យឆ្មាខ្មៅនេះ ទៅសួរសុខទុក្ខ ក្រុម Tottenham នៅថ្ងៃសៅរ៍នេះបានឡើយ។

គ្រូបង្វឹក លោក Sam Allardyce បានថ្លែងថា «កីឡាករនេះធ្លាប់មានបទពិសោធន៍លេងច្រើនៅ Premier League គេគួរតែមិនគួរមានបញ្ហាក្នុងការចូលប្រកួតឡើយ»។ សូមបញ្ជាក់ថា ១២ប្រកួតចុងក្រោយ កីឡាករនេះមិនបានរកគ្រាប់សូម្បីតែមួយគ្រាប់នៅក្លិបតួកគី។ N’Doye ដែលនឹងពាក់លេខ ១០ លេងឲ្យឆ្មាខ្មៅ Sunderland នេះកំពុងត្រៀមផ្ទេរនៅក្នុងខែនេះ បន្ទាប់ពីការមកដល់ខ្សែការពារកណ្តាល Jan Kirchhoff មកពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich។ បច្ចុប្បន្ន Sunderland មានចំណាត់លេខ ៣ រាប់ពីក្រោមតារាង Premier League មកវិញ៕