បូមសាំងច្រកដប មិនប្រយ័ត្ន កំពប់ត្រូវចង្ក្រានហ្គាស ឆេះផ្ទះអស់

បន្ទាយមានជ័យ៖ ផ្ទះលក់ចាប់ហ៊ួយ និងសាំង មួយកន្លែង នៅភូមិប៉ុស្តិ៍ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទ១៥ ខែមករា ២០១៦ ខណៈម្ចាស់ផ្ទះ បូមសាំងច្រកដបមិនប្រយត្ន័ បានកំពប់ត្រូវចង្ក្រានហ្គាស ដែលកំពុងដាំស្ល បង្កជាអណ្តាតភ្លើងឆេះតែម្តង។

ផ្ទះលក់ចាប់ហ៊ួយ ដែលត្រូវភ្លើងឆេះ មានទំហំ៨គុណ១០ម៉ែត្រ ធ្វើពីថ្មក្រោមឈើប្រក់សង្គ័សី ម្ចាស់ឈ្មោះ វង្ស ជាប្តី និងឈ្មោះ ពៅ ជាប្រពន្ធ បានរងរបួស រលាកធ្ងន់ធ្ងរត្រង់ជើង តែត្រូវបានគេជួយសង្គ្រោះទាន់ និងបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។

អធិការស្រុកព្រះនេត្រព្រះ លោក មាស ឬទ្ធី បានមានប្រសាសន៍ថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានដាំស្ល និងបានឲ្យកូនរបស់ខ្លួន បូមសាំងច្រកដប ដើម្បីលក់ភ្លាមនោះ ក្រោយពីបូមដាក់ដប បានមួយចំនួន ស្រាប់តែដបមួយទៀត ដែលកំពុងបូមដាក់ បានហៀរកំពប់មកក្រៅ គាប់ជូនចង្ក្រានហ្គាស ដែលកំពុងដាំស្លក្បែរនោះ ក៏បានឆាបចេញជាអណ្តាតភ្លើង ទើបបណ្តាលឲ្យឆេះសន្ធោសន្ធៅតែម្តង។

ដោយមានការជួយពន្លត់ពីពលរដ្ឋ អាជ្ញាធរ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ រួមទាំងរថយន្ត ពន្លត់អគ្គីភ័យ ២គ្រឿងមកពីស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃដដែលនេះ ភ្លើងបានរលត់ទៅវិញ ទាំងស្រុងហើយ តែទំហំនៃការខូចខាត មិនទាន់មានប្រភពបញ្ជាក់ នៅឡើយទេ៕

បូមសាំងច្រកដប មិនប្រយ័ត្ន កំពប់ត្រូវចង្ក្រានហ្គាស ឆេះផ្ទះអស់
បូមសាំងច្រកដប មិនប្រយ័ត្ន កំពប់ត្រូវចង្ក្រានហ្គាស ឆេះផ្ទះអស់
បូមសាំងច្រកដប មិនប្រយ័ត្ន កំពប់ត្រូវចង្ក្រានហ្គាស ឆេះផ្ទះអស់
បូមសាំងច្រកដប មិនប្រយ័ត្ន កំពប់ត្រូវចង្ក្រានហ្គាស ឆេះផ្ទះអស់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត