ស្នាមអាចម៍រុយ នឹងរលាយបាត់​អស់ដោយសាររូបមន្តមួយនេះ

តើអ្នកកំពុងតែមាន​ការព្រួយបារម្ភ​ជាមួយបញ្ហា​ទាំងអស់នេះមែនទេ? ឈប់​បារម្ភទៅ អ្នកអាច​បង្កើតក្រែម​ដ៏អស្ចារ្យ​ដោយខ្លួនឯងបាន​យ៉ាងងាយ។ វាមានប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ជួយ​សម្អាតស្បែក និងធ្វើឲ្យស្បែក​ឆាប់ស, ជួយបំបាត់ស្នាមអុជៗ, ស្នាមអាចម៍រុយ និងជួយឲ្យ​ស្បែកមានសុខភាព​ល្អ។ រូបមន្តធម្មជាតិ​​នេះផ្សំឡើងពីជីវ៉ាន់ស៊ុយ ជារូបមន្ត​បុរាណ​​របស់​ប្រទេសក្រិក និង​ប្រទេសរ៉ូម ដែល​ត្រូវបាន​គេប្រើជាយូរមកហើយ។ 
ជីវ៉ាន់ស៊ុយ គឺសម្បូរទៅ​ដោយវីតាមីន និងសារធាតុរ៉ែ ហើយទឹក​របស់វា​មានផ្ទុកសារធាតុ​ប្រេងដ៏សំខាន់ ដែល​មានកម្រិតខ្ពស់​នៃប៉ូតាស្យូម និងម៉ង់ហ្គាណែស។ លោកវេជ្ជបណ្ឌិត​ក៏បាន​ផ្ដល់​អនុសាសន៍ថា វាក៏ជាឱសថព្យាបាលជំអឺគ្រុនក្ដៅ, ជំងឺតម្រងនោម, ជំងឺផ្លូវទឹកនោម, ជំងឺទឹកនោមផ្អែម, ការ​រលាកនៃភ្នែក, ហើយ​សូម្បី​តែ​បញ្ហា​ងាប់លិង្គ​ក៏អាចជួយឲ្យ​មានដំណើរការ​ល្អប្រសើរឡើង​វិញបាន​ផងដែរ។ 
 
ស្នាមអាចម៍រុយ នឹងរលាយបាត់​អស់ដោយសាររូបមន្តមួយនេះ
នៅក្នុងស្លឹកជីវ៉ាន់ស៊ុយមានសារធាតុចិញ្ចឹម ដែលជួយ​ឲ្យស្បែក​ឆាប់ស, បង្កើតកោសិកាស្បែកថ្មី, បំបាត់​ស្បែកក្រហមខ្លាំង, ការរលាក និងហើម,  ហើយ​ជួយការពារ​រាងកាយ​ប្រឆាំងនឹង​ស្នាមជ្រួញ​ថែមទៀតផង។ វាគឺជាការល្អឥត​ខ្ចោះសម្រាប់​ការថែរក្សា​តំបន់ពិបាក​នៃភ្នែក និងជួយ​លុបបំបាត់​ការកើតមុន និងមុនក្បាលខ្មៅ​បានយ៉ាងល្អ។ អ្នក​អាចរៀបចំ​បង្កើត​ក្រែមជីវ៉ាន់ស៊ុយដោយខ្លួនឯង​បាន ហើយអ្នកត្រូវ​ប្រើវាជារៀងរាល់ថ្ងៃ​សម្រាប់ការ​ថែរក្សា​ស្បែក​របស់អ្នក។
គ្រឿងផ្សំ៖
- ស្លឹកជីវ៉ាន់ស៊ុយ ២ ស្លាបព្រាបាយ (ចិញ្ចាំឲ្យម៉ត់)
- ទឹកក្រូចឆ្មា​ស្រស់ ឬទឹកផ្លែប៉ោម ១ ស្លាបព្រាបាយ
សេចក្ដីណែនាំ៖
- ដាំទឹកឲ្យពុះចំណុះ ២០០ មីលីលីត្រ រួចចាក់ស្លឹក​ជីវ៉ាន់ស៊ុយចូល ២ ស្លាបព្រាបាយ ហើយត្រូវ​បន្តចម្អិននៅ​លើសីតុណ្ហភាពទាប​ប្រហែល ១៥ នាទីបន្ថែមទៀត។ 
- លើកទឹកល្បាយនេះ​ចេញ និងអនុញ្ញាត​ទុកវាឲ្យត្រជាក់។
- បន្ទាប់មក​អ្នកត្រូវយកក្រណាត់ស្បៃមក​ច្រោះវាដើម្បីយក​កាកល្បាយនេះចេញ បន្ទាប់មកទៀត​ចាប់ផ្ដើមបន្ថែមទឹក​ក្រូចឆ្មាស្រស់ ឬទឹក​ផ្លែប៉ោម ១ ស្លាបព្រាបាយ ហើយ​កូរល្បាយ​ឲ្យបាន​សព្វល្អជា​ការស្រេច។
- ក្រែមជីវ៉ាន់ស៊ុយដ៏អស្ចារ្យនេះដើម្បីទទួលបាន​ប្រសិទ្ធភាពល្អ អ្នកគួរលាបវា​នៅលើស្បែកមុខ ឬតំបន់ទទួលរង​ផលប៉ះពាល់​នៅពេលព្រឹក និងល្ងាចទើប​ជាការប្រសើរ។ អ្នក​ត្រូវ​រក្សាវា​ទុកឲ្យ​បានក្នុងរយៈពេល​យូរកាន់តែប្រសើរ​តាមដែលអ្នក​អាចធ្វើទៅបាន ហើយបន្ទាប់​មកលាងសម្អាត​វាចេញជាមួយទឹកស្អាត​ជាធម្មតា៕
ដោយ៖ Brugn
ប្រភព៖ healthyfoodforever

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!