ផ្ទុះហ្គាសនៅប្រេស៊ីល បង្កជាផ្សែងពុល និង នាំឲ្យប្រជាជនជាច្រើន រងគ្រោះ រហូតចូលមន្ទីរពេទ្យ

រីយ៉ូ៖ ការលេចធ្លាយហ្គាស នៅក្នុងទីក្រុងកំពង់ផែ សាន់តូស ភាគអាគ្នេយ៍ប្រទេស ប្រេស៊ីល បានកើតឡើង កាលពីពេលល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា បានបណ្តាលឲ្យមានអណ្តាត ភ្លើងឆេះកញ្ជ្រោលឡើង បង្កជាផ្សែងពុលខ្មួលខ្មាញ់ពាសពេញតំបន់នោះ ដែលបានបណ្តាល ឲ្យប៉ះពាល់ដល់ការដកដង្ហើម របស់ប្រជា ជនជាច្រើន ក្នុងនោះមួយចំនួន បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានគេ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថែមទៀត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ នេះទៀតថា ផ្សែងពុលខាងលើនេះ បានរីករាលដាល ពាសពេញក្រុង សាន់តូស និង ហ្គារូចា ដែលគ្របដណ្តប់លើផ្ទៃដីរង្វង់ ១០ គីឡូម៉ែត្រ។ វាបានផ្ទុះចេញពី កន្លែងស្តុកកុងតឺន័រមួយ ដែលស្ថិតនៅក្នុងតំបន់កំពង់ផែ សាន់តូស  ហើយក្នុងនោះកុងតឺន័រ ចំនួន ១២ បានខូចខាតទាំងស្រុង។

បើតាមការអះអាងពីក្រុមហ៊ុន ហ្វ្រីយ៉ូ ដែលជាម្ចាស់របស់កុងតឺន័រ នោះ ឲ្យដឹងថា ភ្ញៀងធ្លាក់ បានជ្រៀបចូល ទៅក្នុងទូរកុងតឺន័រ ហើយក៏បានបង្កជាប្រតិកម្មគីមី រហូតកើតចេញការផ្ទុះ និង លេចធ្លាយហ្គាសចេញមកតែម្តង។ ធាតុគីមី ដែលផ្ទុកនៅក្នុង កុងតឺន័រ នោះ គឺជាប្រភេទម្សៅ sodium chloride isocyanate។ ប្រជាជនទាំងអស់ ត្រូវបានអាជ្ញាធរ បញ្ជាឲ្យស្នាក់នៅ ក្នុងផ្ទះជា បណ្តោះអាសន្ន រង់ចាំដល់ស្ថានភាពខ្យល់វិល ទៅរកភាពធម្មតាវិញ៕

ផ្ទុះហ្គាសនៅប្រេស៊ីល បង្កជាផ្សែងពុល និង នាំឲ្យប្រជាជនជាច្រើន រងគ្រោះ រហូតចូលមន្ទីរពេទ្យ

  • ផ្ទុះហ្គាសនៅប្រេស៊ីល បង្កជាផ្សែងពុល និង នាំឲ្យប្រជាជនជាច្រើន រងគ្រោះ រហូតចូលមន្ទីរពេទ្យ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/15  Category:​អន្តរជាតិ