ISIS ចេញមុខ​ប្រកាសថា ជា​អ្នកបង្ក​ការវាយប្រហារ​នៅ​រដ្ឋធានី​ហ្សា​ការ​តា

​ហ្សា​ការតា៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ISIS​បានប្រកាសថា​ពួកគេ​ជា​អ្នកបង្ក ការវាយប្រហារ​នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នេះ​។

​    ​លោក មេបញ្ជាការ​ប៉ូលិស​ប្រចាំ​រដ្ឋធានី​ហ្សា​ការ​តា ក៏បាន​ប្រកាស​ដូចគ្នា​ផងដែរ​ថា ក្រុម​ឧទ្ទាម​ISIS គឺ​ពិតជា​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​យ៉ាងពិត​ប្រាកដ ដែល​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់ ក្នុងនោះ​រួមមាន​៤​នាក់​ជា​ជនសង្ស័យ បន្ទាប់ពី​មាន​ករណី​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់ប្រហារ​ចំនួន​ប្រាំពីរ​កន្លែង នៅក្នុង និង​ក្បែរ​ហាង​លក់ទំនិញ​មួយ​។

​    ​សូមជម្រាបថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់ប្រហារ​នេះ ស្ថិតនៅ​ចម្ងាយ​ត្រឹម​ប៉ុន្មាន​រយ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​។ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​បញ្ជាក់ថា នឹងមាន​ការរៀបចំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជាបន្ទាន់ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ភេរវកម្ម​ពី​សំណាក់​ពួក​ឧទ្ទាម​ISIS ជា​លើកដំបូង​នេះ​៕

ISIS ចេញមុខ​ប្រកាសថា ជា​អ្នកបង្ក​ការវាយប្រហារ​នៅ​រដ្ឋធានី​ហ្សា​ការ​តា