ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS កំពុង​ធ្វើតេស្ត​សាកល្បង​អាវុធ​គីមី

​អ៊ីរ៉ា​ក់​៖​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ISIS​កំពុង ធ្វើតេស្ត​សាកល្បង​ប្រើប្រាស់​អាវុធ​គីមី​ខណៈដែល​ចំនួន​នៃ​សកម្មប្រយុទ្ធ នៅក្រៅ​ប្រទេស​កំពុង​កើន​ឡើងជា​លំដាប់​នេះ​បើ​យោងតាម ការលើកឡើង​របស់​ម​ន្ត្រី រដ្ឋាភិបាល​ដកស្រង់​ដោយសារ​ព័ត៌មាន Fox News​។

​    ​សូមជម្រាបថា រូបថត ដែល​ផ្តិត​ដោយ​ពួក Kurds ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​សាកសព ដែលមាន​លក្ខណៈ​រលាក និង​ពងៗ​នៅលើ​ស្បែក​ដែលជា​ភស្តុតាង​បង្ហាញថា មានការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​អាវុធ​។​

​      ភ្នាក់ងារ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា សារធាតុ​គីមី​នេះ គ្មាន​ក្លិន គ្មាន​ពណ៌ និង​បាន​ស្រូប​ចូលក្នុង​សម្លៀកបំពាក់​របស់​មនុស្ស ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​រលាក​ស្បែក ឬ​ធ្លាក់ខ្លួន​ឈឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​៕

ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS កំពុង​ធ្វើតេស្ត​សាកល្បង​អាវុធ​គីមី