ស្ត្រី​មេម៉ាយ​ម្នាក់​ចោទ​បណ្តាញ​សង្គម Twitter ថា ជួយ ISIS

អាមេរិក​៖​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន RT បាន​ផ្សាយ​ថា ស្ត្រី​មេម៉ាយ​ម្នាក់ បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​រដ្ឋកា​លី​ហ្វូ​ញ៉ា ដោយបាន​ចោទប្រកាន់​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ថា ជា​អ្នកសម្របសម្រួល ទំនាក់ទំនង​រវាង​ក្រុម​ភេរ​វករ និង​ក្រុម​ឧទ្ទាម​ផ្សេង​។​

​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់ Brookings Institution បាន​ឲ្យ​ដឹងថា មាន​គណនី Twitter ចន្លោះ​ពី ៤៦.០០០ ទៅ ៦០.០០០ ជា​របស់​ក្រុម​ឧទ្ទាម ISIS ដែល​ពួកនេះ ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង និង​កៀរគរ​គ្នា​។​

​ដោយឡែក​កាលពី​ឆ្នាំ​២០១៥ មាន​ស្ថាប័ន​តុលាការ និង​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ចំនួន​ក៏​ធ្លាប់​បានស្នើ​ឲ្យ​បណ្តាញ​សង្គម​មួយ​នេះ (Twitter) កាត់ផ្ដាច់​ទំនាក់ទំនង​រវាង​ក្រុម​ឧទ្ទាម ISIS ព្រោះថា ពួកនេះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ក្នុងការ​ទាក់ទង​គ្នា​។​

​គួរ​បញ្ជាក់ថាក្រុម​ឧទ្ទាម ISIS បាន​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter, Instagram និង Telegram ដើម្បី​ទំនាក់ទំនង​គ្នា និង​ប្រើប្រាស់​អនុវត្ត​ភេរវកម្ម​ផងដែរ​៕

ស្ត្រី​មេម៉ាយ​ម្នាក់​ចោទ​បណ្តាញ​សង្គម Twitter ថា ជួយ ISIS