ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា ថៃ ១ខ្សែប្រវែង ២០គីឡូម៉ែត្រ ឋិតនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន កំពុងកសាងបង្ហើយ ក្នុងរយៈពេល ០៣ខែ ដើមឆ្នាំ២០១៦ នេះ

ឯ​ក​ឧ​ត្ត​ម​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍ ក្វា​ន់ សៀ​ម មេ​ប​ញ្ជា​កា​រ​ក​ង​​​វិ​ស្វ​ក​ម្ម​នៃ ក្រ​សួង​កា​រ​ពា​រ​ជា​តិ​ ឯ​ក​ឧ​ត្ត​ម​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍ អ៊ី ឈាន នា​យ​ក​រ​ង​ខុ​ទ្ធ​កា​ល័យ​​ និ​ង​​​ជា​ទី​ប្រឹ​ក្សា​​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន​សែ​ន​ ឯ​ក​ឧ​ត្ត​ម កើ​ត សុ​ធា ​​អ​ភិ​​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​​ខេ​ត្ត​​ប៉ៃ​លិ​ន​​ អ​ម​ដំ​ណើ​រ​​​ដោ​យ​​ថា្ន​ក់ ដឹ​ក​នាំ​ម​ន្ត្រី​រា​ជ​កា​រ និង​ក​ង​ក​ម្លាំ​ង​​ប្រ​ដា​ប់​​​​​អា​វុធ​ជា​​ច្រើ​ន​​រូ​ប​ទៀ​ត​បា​ន​​អ​ញ្ជើ​ញ​​ចុះ​​​ពិ​និ​ត្យ​កា​​​រ​ដ្ឋា​ន​ក​សា​ង​ផ្លូ​វ​​ស្រ​ប​ខ្សែ​រ​ព្រំ​ដែ​ន ក​ម្ពុ​ជា​-​ថៃ​មួយ​ខ្សែ​ដែ​ល​មា​ន ប្រ​វែ​ង​២​០​គី​ឡូ​ម៉ែ​ត្រ​។ ឯកឧត្តម កើត សុធា អភិបាល​ខេត្តប៉ៃលិន​​បានឱ្យដឹងថា ផ្លូវ​ក្រវ៉ាត់ស្របព្រំដែនកម្ពុជាថៃ១ខ្សែរ ប្រវែង ២០​គី​ឡូ​ម៉ែ​ត្រ​ ដែលថិតនៅក្នុងភូមិសាស្រ្តខេត្ត​ប៉ៃ​លិន​នេះ នឹងត្រូវកសាងបន្ត ជាជំហានៗរហូតផ្សារភ្ជាប់ផ្លូវ ក្រ​វ៉ា​ត់​ព្រំ​ដែ​ន​ដែ​ល​កំ​ពុ​ង កសាងចេញពីខេត្តកោះកុងឆ្ពោះមកតភ្ជាប់គ្នានឹងខ្សែផ្លូវដែល​កងវិស្វកម្មនៃក្រសួង​ការ​ពា​រ​ជា​តិ​កំ​ពុ​ង​ដំ​ណើ​​រ​កា​រ​កសាងនៅទីនេះ។ តាមចក្ខុវិស័យក្នុងយុទ្ឋសាស្រ្តបំរើប្រជាពលរដ្ឋ ក្នុងរយៈ​ពេល​យូរ​អ​ង្វែ​ង​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ហ៊ុន សែន ផ្លូវមួយខ្សែរស្របព្រំដែនកម្ពុជា-ថៃនេះ មាន​សក្តានុពលលើវិស័យ​ការពារជាតិ និង​ប​ង្ក​រ​លក្ខ​ណៈ​ងាយ​ស្រួលដល់ការដឹកជញ្ជូន កសិផល​របស់ប្រជាកសិករតាមព្រំដែនទៅ​កាន់​ទីផ្សារបានឆាប់រហ័ស ​ធ្វើ​អោ​យ​ឈ្មួ​ញ​កា​ត់​ប​ន្ថ​យ​កា​រ​​​ចំ​ណា​យសោហុយលើការដឹកជញ្ជូន ស្មើនឹងការបង្កើន តម្លៃ​កសិផលរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម កើត សុធា បន្តថា៖ រាជរដ្ឋាភិបាលក្រោមការដឹក​នាំរបស់សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន នា​យករដ្ឋម​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង ​និង អភិ   […]