គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

ជ័យ​លាភី​កីឡាករ​ល្អ​ប្រចាំ​ខែ និង​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ខែ​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​​ក្នុង​ខែ​ធ្នូ ​បាន​ធ្លាក់​ទៅ​លើ​កីឡាករ Odion Ighalo និង​គ្រូ​បង្វឹក​លោក Sanchez Flores មក​ពី​ក្រុម Watford ទាំង​២នាក់។

 

គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

 

Watford​ ក្រុម​ចំណូល​​ថ្មី Premier League បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់ បន្ទាប់​ពី​មាន​គម្លាត​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​៦។ នៅ​ក្នុង​ខែ​ធ្នូ​ ក្រុម​ដែល​មាន​រហស្សនាម​ថា The Hornet ក្រោម​ការ​ដឹកនាំ​របស់​លោក Flores រក​បាន​១០​ពិន្ទុ​ពី​៥​ប្រកួត ​ដែល​ក្នុង​នោះ​ឈ្នះ​៣ ស្មើ១​និង​ចាញ់១។

 

ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ Ighalo រក​បាន​៥​គ្រាប់​ម្នាក់​ឯង​នៅ​ក្នុង​ខែ​ធ្នូ ក្នុង​នោះ​១​គ្រាប់​ទល់​នឹង Norwich ១​គ្រាប់​ទល់​នឹង Sunderland ២​គ្រាប់​ទល់ Liverpool និង​១​គ្រាប់​ទៀត​ទល់​នឹង Spurs។ Watford បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០ មាន​២៩ពិន្ទុ​ក្រោយ​លេង​បាន​២១ប្រកួត។ ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​ Liberty Stadium ប៉ះ Swansea នៅ​ថ្ងៃ​អង្គារ៕

 

គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

 

គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail