ក្រុម​ស៊ីម៉ាក់​ប្រកាស​​ធ្វើតេស្ត​រើស​​កីឡាករ​អាជីព​បន្ថែម​​ ១០​នាក់

ក្រុម​ស៊ីម៉ាក់​ប្រកាស​​ធ្វើតេស្ត​រើស​​កីឡាករ​អាជីព​បន្ថែម​​ ១០​នាក់

ក្លឹប​បាល់​ទាត់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(​ស៊ីមាក់​)​ កំពុង​ប្រកាស​ធ្វើតេស្ត​​រើស​​កីឡាករ​បន្ថែម​ចំនួន១០​នាក់​ ​​នៅ​ទីលាន​បាល់​ទាត់​វេស្ទើន​ថ្ងៃ​សៅរ៍​ ទី​​១៦ ខែ​មករា ឆ្នាំ​២០១៦ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup ​2016 ។

 

ក្រុម​ស៊ីម៉ាក់​ប្រកាស​​ធ្វើតេស្ត​រើស​​កីឡាករ​អាជីព​បន្ថែម​​ ១០​នាក់ក្រុម​កីឡាករ​ក្លឹប​បាល់​ទាត់​ស៊ីម៉ាក់​

 

លោក កែវ សារិន​ គ្រូ​ជំនួយ​ក្លឹប​បាល់​ទាត់​​ស៊ីមាក់​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​បាល់​ទាត់​​របស់​លោក​​​កំពុង​ត្រូវ​ការ​កីឡាករ​ចំនួន ១០​នាក់​បន្ថែម​ដែល​លេង​នៅ​តំបន់​ប្រយុទ្ធ​ បម្រើ និង​ខ្សែ​ការពារ។ ​កីឡាករ​ដែល​មក​ធ្វើតេស្ត​ត្រូវ​មាន​សមត្ថភាព​គ្រប់​គ្រាន់​​​​ក្នុង​​ការ​ជួយ​ក្រុម​ ដើម្បី​ប្រកួត​ប្រជែង ​នឹង​ក្លឹប​ដទៃ​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​នេះ។

 

គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ក្លឹប​នឹង​ផ្ដល់​ជួន​ប្រាក់​ខែ​សមរម្យ​ ក្រោយ​​ពេល​កីឡាករ​ចុះ​កុង​ត្រា​​លេង​ឲ្យ​ ស៊ីម៉ាក់។ ​កីឡាករ​​មក​ធ្វើតេស្ត​​មិន​​ត្រូវ​ជាប់​កុង​ត្រា​នៅ​ក្លឹប​បាល់​ទាត់​ផ្សេង ។ ពេល​វេលា​ធ្វើតេស្ត​​ចាប់​ពី​ម៉ោង១ ដល់​ម៉ោង ៤​ល្ងាច​​តែ​មួយ​ថ្ងៃ​សៅរ៍​ ប៉ុណ្ណោះ។​ អ្នក​ដែល​ចាប់​អារម្មណ៍​មាន​បំណង​ចង់​ចូល​រួម​ធ្វើ​តេស្ត​អាច​ទាក់​ទង​តាម​រយៈ​ទូរសព្ទលោក​ កែវ សារិន ​លេខ 092 79 42 96 និង 016 95 59 47 ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​