ឃុំខ្លួន​បងថ្លៃ​ល្មោភកាម​ម្នាក់​ដែល​រំលោភ​ប្អូនថ្លៃ​បានសម្រេច​៥​ដង

ខេត្តពោធិ៍សាត់៖​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ ប្អូនថ្លៃ​បានសម្រេច​៥​ដង​ជា​បណ្ដោះអាសន្ន​រង់ចាំ​ការបើក​ស៊ើបអង្កេត​ជា បន្ត​ហើយ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែមករា ឆ្នាំ​២០១៦ ក្រោយពី​អ​ន្តិ​ត​កំ​ហួច​រូបនេះ​បាន​ឆ្លើយ​សារភាពថា បាន​រំលោភ​ប្អូនថ្លៃ​សម្រេច​រហូតដល់ ៥​ដង ផ្សេងៗ​គ្នា ប៉ុន្ដែ​ប្អូនថ្លៃ​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា បានតែ ១​ដង​ប៉ុណ្ណោះ ។

​    ​គួររំលឹកថា កម្លាំង​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង ព្រមទាំង ប៉ុស្តិ៍​រដ្ឋបាល​រលាប ធ្វើការ​ឃាត់ខ្លួន​បុរស​សង្ស័យ​រំលោភ​ប្អូនថ្លៃ​បានសម្រេច​កាលពី​ព្រឹក ព្រលឹម ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​អ​ន្ដិ​ត​កំ​ហួច ស្ថិត​ក្ទុង​ភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​.​ខេត្តពោធិ៍សាត់​។

​    ​សម​ត្ត កិច្ច​ចុះ​អនុវត្ត​ប្រាប់ថា​បុរស​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ហម យាន អាយុ ៣៦​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត ហើយ​មាន​ប្រពន្ធ​និង​កូនប្រុស​ស្រី​តូចៗ ព្រមទាំង​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​នោះ ។

​    ​ប្រភពពី កម្លាំង​ខាងលើ​បន្តថា ការឃាត់​បុរស​រូបនេះ​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ឹម សុភា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដែល​ត្រូវជា​ឪពុកក្មេក​ជនសង្ស័យ​។

​    ​នៅក្នុង ពាក្យបណ្ដឹង​បុរស​ជា​ឪ​ក្មេក​បាន​រាបរាប់ថា​កាលពី​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​៨ ខែមករា​កន្លងទៅ​ថ្មីៗ​នេះ កូនប្រសារ (​ហម យាន​) ថ្លើមពាសមេឃ​រូបនេះ​បាន​ចាប់រំលោភ​កូនស្រី​របស់គាត់​ឈ្មោះ ឈ​.​ស​.​ព អាយុ ១៧​ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសា​រ និង​ត្រូវជា​ប្អូនថ្លៃ​អា​កំហូច​រូបនេះ ខណៈ​ប្អូន​មកលេង​ផ្ទះ​។ ហើយ​ការ​បែកការ​ដោយសារ​អា​កំហូច​រូបនេះ វា​ចេះតែ​លួងលោម​ប្អូនថ្លៃ​រងគ្រោះ ពី​ស្រុក​វាលវែង​មកលេង​ផ្ទះ​វា​នៅ​ពោធិ៍សាត់ ធ្វើឱ្យ​គាត់​ចាប់អារម្មណ៍ ក៏​ជជីក​សួរ​កូនស្រី​ក៏​បែកធ្លាយ​សាច់រឿង​តែម្តង ។​

​     ប្រភព បន្តទៀតថា ករណី​ខាងលើនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សា​ភាព​ចំពោះ​សម​ត្ត​កិច្ច​ថា រូបគេ​រំលោភ​រហូតដល់​ទៅ ៥​ដង​ឯណោះ ដោយ​បែប​ត្រូវ​រូ​វ​គ្នា លើក​ទី​១​មិន​ចាំ​ថ្ងៃ​ក្នុង​ខែ​១០ បាន​១​ដង​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង នៅក្នុង​ខែ​១០ ខែ​១១ និង​ខែ​១២ បាន​៣​ដង​ទៀត​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន លុះដល់​ខែ​០១​បាន ១​ដង​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ប៉ុន្តែ​ទោះបី​បងថ្លៃ​កំហូច​រូបនេះ​បាន​ឆ្លើយ​សារភាព​សា​ហាយ​ស្មន់​ជាមួយ ប្អូនថ្លៃ​ក្បត់​ប្រពន្ធ ខណៈ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​រហូតដល់​បានសម្រេច​ជា​បន្តបន្ទាប់ ៥​ដង​ក្ដី ប៉ុន្ដែ​ប្អូនថ្លៃ​បាន​សារភាពថា បានតែ​១​ដង​ប៉ុណ្ណោះ​គឺ​ចុងក្រោយ​នេះឯង​។

​    ​ប្រភព​បន្តទៀតថា ករណីនេះ​សមត្ថកិច្ច​ក្រុង​ពោធិ៍សាត់ កំពុង​បំពេញ​សំណុំបែបបទ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​បន្ត​តាម​នីតិវិធី​៕

ឃុំខ្លួន​បងថ្លៃ​ល្មោភកាម​ម្នាក់​ដែល​រំលោភ​ប្អូនថ្លៃ​បានសម្រេច​៥​ដង