ស្ត្រី​ម្នាក់​ខឹង​ប្តី មាន​ស្រី​ថ្មីរ​ត់ទៅ​លេបថ្នាំងងុយដេក​ប៉ង​សម្លាប់ខ្លួន

​ខេត្ត​ប៉ៃលិន​៖​ស្ត្រី​ម្នាក់​ហេតុតែ ស្រឡាញ់​ប្តី​ខ្លាំងពេក​កើត​ចិត្ត​ប្រច័ណ្ឌ​នឹង​ប្តី​ថា​មាន​ស្រី​ថ្មី បង្កឱ្យមាន​ជម្លោះ​ទាស់ទែង​គ្នា​នៅក្នុង​គ្រួសារ​ជា​ញឹកញាប់​លុះ​នៅ​ព្រឹក ថ្ងៃកើតហេតុ​បន្ទាប់ពី​ប្រវាយប្រតប់​គ្នា​រួច​ក៏​រត់​ទៅសម្ងំ​លេបថ្នាំ ងងុយដេក និង​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​អស់​ជា ច្រើន​ប៉ង​ធ្វើអត្តឃាត​តែម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងផ្ទះ​របស់ខ្លួន ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

 ប្រភពព័ត៌មាន​ពី បុរស​ម្នាក់ ឈ្មោះ ឈាង កៅ ប្រជា​ការពារ​ភូមិ​អូរ​ឈើ​ក្រំ បានឱ្យ​ដឹ ង​ថា ស្ត្រី​រងគ្រោះ មាន ឈ្មោះ ចេង សុជា អាយុ​៣៥​ឆ្នាំ លេបថ្នាំ​អស់​៥០​គ្រាប់ មាន​ប្តី​ឈ្មោះ ឈឿត ឈី​ប អាយុ​៤០​ឆ្នាំ ជា​មន្ត្រីនគរបាល​ព្រំដែន និង​អភិរក្ស​សត្វព្រៃ​ប៉ៃលិន សំ ឡូត មានកូន​ចំនួន​២​នាក់ ប្រុស​១ ស្រី​១ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

 ប្រភព​បន្តទៀតថា ជនរងគ្រោះ​ធ្លាប់មាន​ការឈ្លោះទាស់ទែង​ខ្វែងគំនិត​គ្នា​ជាមួយ​នឹ ង​ប្តី​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ដោយ​ខាង​ប្រជា​ការពារ​ភូមិ ខាង​អាជ្ញាធរ​ភូមិ​បាន សម្រុះសម្រួល​ឱ្យ​ត្រូវរ៉ូវ​គ្នា​ជា​ញឹកញាប់​ពីមុនមក​ដែរ ។ ប៉ុន្តែ​នៅ​ល្ងាច​មុន​ថ្ងៃកើតហេតុ ខណៈ​ប្តី​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​បន្តិចបន្តួច លុះ​ត្រឡប់មកផ្ទះ​វិញ ក៏​កើតរឿង​ប្រច័ណ្ឌ​បោ ក​ចាន​បោក​ឆ្នាំង ។​

 ប្រភព​ដដែល​បញ្ជាក់ទៀតថា រហូតដល់​ព្រឹក​ថ្ងៃកើតហេតុ​នេះ ស្ត្រី​រងគ្រោះ​បាន​បន្ត​ទាញយក​ទូរស័ព្ទ​បោក​ចោល និង​បោក​ចាន ឆ្នាំង ថែមទាំង​វាយតប់​គ្នា​ជា​មួ យ​ប្តី​ផងដែរ លុះ​ក្រោយមក​ក៏រ​ត់ទៅ​ទាញយក​ថ្នាំ​ងងុយដេក និង​ថ្នាំ​ប៉ា​រ៉ា​សរុប​ទាំងអស់​៥០ គ្រាប់​ទៅសម្ងំ​លេប​នៅក្នុង​បន្ទប់​ប៉ង​អត្តឃាត ហើយ​បានកូន​ស្រី្ត​តូច​ម្នាក់​រត់​ទៅប្រាប់​ឪពុក ទៅ​មើល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ទើប​ប្រជា​ការពារ​ភូមិ​ប្រញាប់​ដឹក​តាម​រថយន្ត​យកទៅ​ស ង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាន់ពេល​តែម្តង ។​

 គ្រូពេទ្យ​បានបញ្ជាក់​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​មិនអាច​ធ្វើ​ការលាង​ក្រពះ​ជម្រះ​ជាតិ​ថ្នាំ​បានទេ ព្រោះ​លេបថ្នាំ​នេះ​រយៈពេល​យូរពេក ធ្វើឱ្យ​ជ្រាបចូល​ទៅក្នុង​ខ្លួន​អស់ហើយ ។ ដូច្នេះ​មានតែ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន​ប៉ុណ្ណោះ ហើយ​រហូតមក​ដ ល់​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ដដែល​នេះ​ស្ត្រី​រងគ្រោះ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​៕

ស្ត្រី​ម្នាក់​ខឹង​ប្តី មាន​ស្រី​ថ្មីរ​ត់ទៅ​លេបថ្នាំងងុយដេក​ប៉ង​សម្លាប់ខ្លួន