អភិបាល ខេត្តកំពង់ស្ពឺ លោក អ៊ូ សំអួន បញ្ចប់ការដោះស្រាយកូដកម្ម របស់កម្មករក ដោយសម្របសម្រួលតាមនីតិវិធីច្បាប់

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអុន បានដោះស្រាយបិទបញ្ចប់កូដកម្មរបស់កម្មកររោងចក្រ ដោយសម្របសម្រួលតាមនីតិវិធីច្បាប់ ដោយចំណាយពេលត្រឹមតែកន្លះម៉ោង តែប៉ុណ្ណោះ នៅថ្ងៃ សុក្រទី១៥ ខែមករា ឆ្នាំ២០១៦។

កិច្ចប្រជុំសម្របសម្រួលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព របស់លោក អភិបាលខេត្តកំពង់ស្ពឺ អ៊ូ សំអួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសតំណាងសហជីពរបស់លោក ប៉ាវ ស៊ីណា និងប្រធានមន្ទីរការងារ ព្រមទាំងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ផងដែរ។

លោកអភិបាល ខេត្ត បានស្នើឲ្យមេធាវីខាងកម្មករ បំពេញនីតិវិធីនៅតុលាការ ដើម្បីធានានៅក្រៅឃុំតាមផ្លូវច្បាប់ ហើយកម្មករ នឹងត្រឡប់ធ្វើការនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ 

ស្ថានភាពកូដកម្មដែលអូសបន្លាយនាពេលកន្លងមក ត្រូវបញ្ចប់នៅត្រឹមថ្ងៃសុក្រនេះ ហើយការទាមទារណាមួយទៀតនោះ នឹងត្រូវធ្វើឡើងរវាងខាងកម្មករ និងរោងចក្រ ព្រមទាំងមន្ទីរការងារ។