ឧកញ៉ា​កាង​រកស៊ី​ឈើ​២​នាក់​ ល្បីឈ្មោះ​ដល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​ឈ្មួញ​រកស៊ី​កាង​ឈើ​ប្រចាំ​ភូមិភាគ​ឦសាន​២​នាក់​ គឺ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ដែល​សារព័ត៌មាន​តែងតែ​លើកយក​មក​ធ្វើការ​ចុះ​ផ្សាយ​ជា​ហូរហែ​នោះ​ បាន​ចាប់ផ្តើម​ល្បីឈ្មោះ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើក​ឡើង​មក​និយាយ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ហើយ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ និង​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​មេមត់​ ចាត់ការ​ទៅ​លើ​អំពើ​របស់​ឧកញ៉ា​ទាំង​២​នាក់​នេះ​ ខណៈ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លើ​ Timeline​ របស់​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ។​

​គួរ​រំលឹក​ជូន​ថា​ លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ដែល​មាន​ទីលំនៅ​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ និង​ល្បី​ខាង​រកស៊ី​កាង​ឈើ​នោះ​ ធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​អង្គការក្រៅរដ្ឋាភិបាល​ដាក់​ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដោយ​ចោទប្រកាន់​ពី​បទ​កាប់​រាន​ ឈូស​ឆាយដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ចំនួន​ជាង​៣.០០០​ហិ​កតា​ឋិត​នៅ​តំបន់​ព្រៃស្រោង​ ឃុំ​ប្ញ​ស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ និង​បក្ខពួក​ ។​ ប៉ុន្តែ​គេ​មិន​បានឃើញ​ស្ថាប័ន​តុលាការ​មាន​ចំណាត់ការ​ទៅ​លើ​ឧកញ៉ា​ឈ្មួញ​ឈើ​នេះ​ឡើយ​ទល់​បច្ចុប្បន្ន​ ។​

​ឈ្មួញ​ឈើ​ដែល​សម្បូរ​ណ៍​រឿងអាស្រូវ​ គឺ​លោក​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១១​ ។​

​រីឯ​ឈ្មួញ​ឈើ​ម្នាក់​ទៀត​ដែល​ល្បីឈ្មោះ​ដែរ​ គឺ​លោក​ ស៊ឹង​ សំ​អុល​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១២/៧៤៥​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​បន្ត​ទៀត​ តើ​នាយក​រដ្ឋមន្ត្រី​ ដែល​ហៅ​ថា​បុរស​ខ្លាំង​ និង​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ នឹង​មាន​វិធានការ​យ៉ាងណា​ទៅ​លើ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ខណៈ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក៏​ជា​ឈ្មួញ​ដ៏​ល្បី​ខាង​កាប់​ និង​ជំនួញ​ឈើ​នៅ​កម្ពុជា​ដែរ​ ៕​

ឧកញ៉ា​កាង​រកស៊ី​ឈើ​២​នាក់​ ល្បីឈ្មោះ​ដល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ឧកញ៉ា​កាង​រកស៊ី​ឈើ​២​នាក់​ ល្បីឈ្មោះ​ដល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ឧកញ៉ា​កាង​រកស៊ី​ឈើ​២​នាក់​ ល្បីឈ្មោះ​ដល់​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

Related