ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា​ បុរសវ័យ ៦៧ឆ្នាំ មានឈ្មោះថា Glenn Williams មកពីទីក្រុង Leicester នៃចក្រភពអង់គ្លេស មានអាការៈ ដ៏ចម្លែក និងគួរឲ្យរន្ធត់មួយ ក្រោយពីវះកាត់ ជំងឺមហារីកពោះវៀន ដោយពោះរបស់គាត់ នឹងរីកប៉ោង ដូចបាល់ រាល់ពេល ដែលគាត់ក្អក។

ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក

អាការៈបែបនេះ ត្រូវបានគេហៅថា “ក្លន ឬ ក្លនលូន” (Hernia) ដែលវានឹងកើតឡើង នៅពេលដែល ផ្នែកខាងក្នុង នៃរាយកាយ ទម្លុះភាពទន់ខ្សោយ នៅក្នុងសាច់ដុំ ឬជាលិកា ដែលនៅជុំវិញវា។

លោក Glenn បានទទួលរង ការឈឺចាប់ បែបនេះ អស់រយៈពេល ២ឆ្នាំ មកហើយ ខណៈវាមានទំហំ ប្រមាណជា ២០ ទៅ ៣០ សង់ទីម៉ែត្រឯណោះ នៅពេលដែលវាប៉ោង។

ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក
ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក
ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក

យ៉ាងណាមិញ ដោយសារតែ លោក Glenn មិនអាចលាក់បាំង ចំពោះអាការៈ ដ៏ចម្លែក មួយនេះបាន គាត់ត្រូវប្រឈមមុខ នឹងរឿងអាក្រក់ៗ ជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសគឺការមើលងាយ និងសម្តីឈ្លើយៗ ពីមនុស្សប្លែកមុខ តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Glenn បានព្យាយាម ស្វែងរកគ្រូពេទ្យវះកាត់ ដែលអាចជួយគាត់ ឲ្យរួចផុត ពីអាការៈ ដ៏ចម្លែកនេះ ខណៈការវះកាត់ បានដំណើរការ យ៉ាងជោគជ័យ ដោយគ្រូពេទ្យ បាននិយាយថា នេះគឺជា ក្លនធំបំផុត ដែលគាត់ បានវះកាត់។

បច្ចុប្បន្ន លោក Glenn បានរួចផុត ពីអាការៈ ដ៏ចម្លែកនោះ និង រស់នៅ ដោយសប្បាយរីករាយបំផុត៕

ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក
ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក
ចម្លែកមែន! ពោះបុរសម្នាក់ ប៉ោងដូចបាល់ រាល់ពេល ដែលគាត់ក្អក

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត