បើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​, ថប់​បារម្ភ​,​ទុក្ខសោក​,​ភ័យខ្លាច សូម​សាកល្បង​អនុវត្ត​វា​!

បើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​, ថប់​បារម្ភ​,​ទុក្ខសោក​,​ភ័យខ្លាច សូម​សាកល្បង​អនុវត្ត​វា​!

​​យើង​រាល់គ្នា​សុទ្ធតែ​បានដឹងហើយថា ការព្យាបាល​ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ ជារឿយៗ​ត្រូវបាន​អនុវត្ត​ដើម្បី​សម្រាល​នូវ​ការឈឺចាប់​,​ការប៉ះទង្គិច​រាងកាយ ឬ​ផ្លូវ​ចិត្ត ,​ស្ថានភាព​ជំងឺ​មួយចំនួន និង​អា​ការៈស្ត្រេស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​តើ​អ្នក​មាន​ធ្លាប់​លឺ​នូវ ក្បួន​ព្យាបាល​មួយ​ដូច​ក្នុង​រូប​នេះ ដែល​គេ​ហៅថា Jin Shin Jyutsu ដែរឬទេ​? នេះ​គឺជា​ក្បួន​ព្យាបាល តាម​បែប​បុរាណ របស់​ប្រជាជន​ជប៉ុន​។ ការព្យាបាល​នេះ ភាគច្រើន​ត្រូវបាន​អនុវត្ត​ដើម្បី​សម្រាល ឬ​ព្យាបាល​នូវ​ស្ថានភាព​ថប់​បារម្ភ​, ជា​ប់ស​សៃនៅ​ចង្កេះ​, ការឈឺចាប់​នៅ​ខ្នង​និង​ក រុំាំរ៉ៃ​,​ការធ្លាក់​ទឹកចិត្ត និង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​ទៀត​។​

​ដូច​ក្នុង​រូបភាព​ខាងលើ​អ្នក​គ្រាន់តែ​ប្រើ​ដៃ​ម្ខាង​ទៀត ទៅ​ចាប់​ម្រាមដៃ​ពីរ​នៅ​ដៃ​ម្ខាង​ទៀត​។ ដាក់​វា​ទៅ​ម្រាមដៃ​ចង្អុល​និង​ដៃ​កណ្តាល​ថ្នមៗ ក្តោប​វា​រហូតដល់​អ្នក​មាន​អារម្មណ៍​ថា​ប៉ះ​នឹង​ជីពចរ​ដែល​លោត​នៅ​ត្រង់នោះ ។ ធ្វើការ​ដក​ដង្ហើមវែងៗ ហើយ​បិទ​ភ្នែក​របស់​អ្នក ។ អ្នក​អាច​អនុវត្ត​វា​ចាប់ពី ៥​នាទី​ឡើង​ទៅ​។ ទន្ទឹមនឹងនេះ អ្នក​ក៏​អាច​អនុវត្ត​វិធី​ដូចគ្នានេះ ចំពោះ​ម្រាមដៃ​នី​មួយៗ ។ តោះ​សូម​សាកល្បង​មើល ថា​តើ​វា​មាន​ប្រសិទ្ធភាព​អាច​អោយ​អ្នកមាន អារម្មណ៍​ថា​ធូរស្រាល​មែនឬ​យ៉ាងណា​?

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។