​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​អ្នក​គួរតែ​ដឹង​

​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​អ្នក​គួរតែ​ដឹង​

​ប្រូតេអ៊ីន គឺជា​សារធាតុចិញ្ចឹម​ដែល​ចាំបាច់ ក្នុង​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​។ ប្រូតេអ៊ីន ត្រូវបាន​ប្រើ ដើម្បី​សំយោគ​អ័រម៉ូន​។ ប្រូតេអ៊ីន អាច​ទ្រទ្រង់​តួនាទី​សរីរាង្គ ជួសជុល​កោសិកា​ដែល​ខូចខាត និង​បង្កើត​កោសិកា​ថ្មី​បន្ថែមទៀត​។​

​សណ្តែកសៀង​
​សណ្តែកសៀង ជា​ប្រភព​ចំបង​នៃ​ជាតិ​ប្រូតេអ៊ីន ដែល​ចាំបាច់​បំផុត សម្រាប់​អ្នក​តម​ជាតិ​សាច់​។ ការ​ទទួលទាន​សណ្តែក​សៀង អាច​ជួយ​ឲ្យ​អ្នកទទួលបាន នូវ​អាស៊ីត​អា​មី​ណូ ដែល​ចាំបាច់​សម្រាប់​រាងកាយរ​បស់​អ្នក​។ អង់​ទី​អុក​ស៊ីដង់ ដែល​មាន​នៅក្នុង​សណ្តែកសៀង អាច​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​ទៅនឹង ជំងឺមហារីក និង​ជំងឺ​សរសៃឈាម​បេះដូង​។​

​សណ្តែក​
​សណ្តែក សំបូរ​ជាតិ​ប្រូតេអ៊ីន​ណាស់​។ សណ្តែក មាន​ជាតិ​ខ្លាញ់​តិច តែ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រ៉ែ​ជាច្រើន ដូចជា ជាតិ​ដែក និង​អាស៊ីតហ្វូលិ​ច​។​

​គ្រាប់​ផ្លែឈើ​
​គ្រាប់​ផ្លែឈើ ដូចជា គ្រាប់​អាល់​ម៉ុន គ្រាប់ស្វាយចន្ទី ... ក៏​សំបូរ​ជាតិ​ប្រូតេអ៊ីន​ដែរ​។ គ្រាប់​ផ្លែឈើ មាន​ផ្ទុក​អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​ខ្លាញ់​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​។

​សាច់​
​សាច់​សត្វ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​។ វា​មាន​ផ្ទុក​វីតាមីន B-complex ដែល​ចាំបាច់​បំផុត សម្រាប់​ដំណើរការ​រំលាយ​អាហារ និង​បម្លែង​ទៅ​ជា​ថាមពល​។ ត្រី ដូចជា ត្រី​សាល​ម៉ុន និង​បង្គារ ក៏​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។