រសជាតិ​កាហ្វេ អាច​បញ្ជាក់​ពី អត្ត​ច​រឹត និង​លក្ខណៈសម្បត្តិ​របស់​អ្នក

រសជាតិ​កាហ្វេ អាច​បញ្ជាក់​ពី អត្ត​ច​រឹត និង​លក្ខណៈសម្បត្តិ​របស់​អ្នក

​លក្ខណៈ​ធម្មជាតិ​របស់​អ្នក អាច​ស្តែងចេញ​ឡើង តាមរយៈ​រឿងរ៉ាវ​ជាច្រើន ហើយក៏​មាន​កាហ្វេ​នៅក្នុង​នោះ​ដែរ​។ ប្រភេទ​កាហ្វេ​ដែល​អ្នក​ចូលចិត្ត អាច​បញ្ជាក់​អំពី​អត្ត​ច​រឹត និង​លក្ខណៈសម្បត្តិ​របស់​អ្នក​។

​កាហ្វេ​ខ្មៅ ឬ​អ៊ិច​ស្ប្រេ​សសូ​
​អ្នក​ដែល​ចូលចិត្ត ញ៉ាំ​កាហ្វេ​ប្រភេទ​នេះ ភាគច្រើន ជា​មនុស្ស​ប្រាកដនិយម លើ​គ្រប់​រឿងរ៉ាវ និង​ក្នុង​ឆាកជីវិត​។ អ្នក​ប្រហែលជា​មេធាវី ឬ​អ្នក​ស្រឡាញ់​ការងារ​បែប​សិល្បៈ​។ អ្នក​មិន​ចូល​ចិត្ត​និយាយ​លេង ឬ​ចំណាយ​ពេល​ឥតប្រយោជន៍​ច្រើន​ឡើយ​។ និយាយ​រួម អ្នក​ជា​មនុស្ស​ប្រាកដនិយម និង​ចូលចិត្ត​ធ្វើ​អ្វី​លឿនៗ និង​មាន​ប្រយោជន៍​។​

​កាហ្វេ​ត្រជាក់ៗ​
​ប្រសិនបើ​គេ​ចង់​ញ៉ាំ​កាហ្វេ​នេះ ភាគច្រើន គេ​ជា​មនុស្ស​ស្ងប់ស្ងាត់ និង​មិន​សូវ​មាន​ភាព​តានតឹង​ក្នុង​ជីវិត​ឡើយ​។ គេ​មិន​យក​ពាក្យ​សំដី​របស់​អ្នក​ដ៏​ទៃ មក​គិតទុក​ក្នុង​ចិត្ត​ទេ​។ គេ​ជា​មនុស្ស​ចូលចិត្ត​សប្បាយរីករាយ បែប​ស្ងប់ស្ងាត់ៗ​។ គេ​ជា​មនុស្ស​ដែល​ស្រឡាញ់​ខ្លួនឯង​ខ្លាំង​បំផុត​។​

​អា​មេ​រិច​ខា​ណូ Americano
​អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​ស្រើបស្រាល ឬ​រំភើប​ខ្លាំង​។ អ្នក​ជា​មនុស្ស​ដែល​មាន​គម្រោង​ច្បាស់លាស់ ហើយ​ដឹង​អំពី​គោលដៅ​ដែល​នឹង​ត្រូវ​ធ្វើ​បន្តទៀត​។ អ្នក​ចូលចិត្ត​កាហ្វេ​ប្រភេទ​នេះ ភាគច្រើន ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ឥត​ខ្ចោះ​។​

​ឡាតេ (Latte)
​អ្នក​ជា​មនុស្ស​ដែល​ស្រឡាញ់​ខ្លួនឯង ហើយ​មិន​ខ្វល់​នឹង​អ្នក​ដ៏​ទៃ​ឡើយ​។ ជីវិត​របស់​អ្នក គឺ​អ្នក​កំណត់ និង​ចូលចិត្ត​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។ អ្នកបង្កើត​ច្បាប់​ដោយ​ខ្លួនឯង ហើយ​អនុវត្ត​ដោយ​ខ្លួនឯង​។​

​កាពូ​ស៊ីណូ Cappuccino
​អ្នក​ជា​មនុស្ស​ដែល​មាន​ឧត្តមគតិ​ខ្ពស់បំផុត ហើយ​ខ្វល់​ពី​ទម្ងន់​របស់​ខ្លួនឯង​។ អ្នក​ចូលចិត្ត​ភាព​ស្អាត ចូលចិត្ត​អ្វីដែល​ថ្មីៗ និង​ប្លែក​ពី​មនុស្ស​ធម្មតា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។