Show off ការ​ប្រគំ​តន្ត្រី​អ្នក​ចម្រៀង​ឯករាជ្យ​លើក​ទី១ នៅ​ភ្នំពេញ

Show off ការ​ប្រគំ​តន្ត្រី​អ្នក​ចម្រៀង​ឯករាជ្យ​លើក​ទី១ នៅ​ភ្នំពេញ

Show off ជា​ការប្រគំ​តន្ត្រី​អ្នក​ចម្រៀង​ឯករាជ្យ​លើក​ទី១ នៅ​ភ្នំពេញ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

Sabay រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​ដើម្បី​ឲ្យ​យុវវ័យ​ជំនាន់​ថ្មី​ដែល​ស្រលាញ់​បទ​ចម្រៀង original មក​ជួបជុំ​គ្នា​ដើម្បី​ឡើង​បង្ហាញ​សមត្ថភាព បង្កើត​ភាព​សប្បាយ​រីករាយ បង្កើន​មិត្តភាព និង​បង្ហាញ​ពី​ទំហំ​នៃ​ការស្រលាញ់​សិល្បៈ​ចម្រៀង​ខ្មែរ ក្រោម​អត្ថន័យ​ចែក​រំលែក​នៃ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​។

 

Show off ការ​ប្រគំ​តន្ត្រី​អ្នក​ចម្រៀង​ឯករាជ្យ​លើក​ទី១ នៅ​ភ្នំពេញ

 

ស្ថិត​ក្នុង​គោលបំណង​រួមគ្នា​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ Sabay បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ជួយ​លើក​ស្ទួយ និង​ជំរុញ​ដល់​ទឹកចិត្ត​យុវវ័យ​ស្រករ​ក្រោយ​ទាំងអស់​ឲ្យ​រឹតតែ​ស្រលាញ់ និង​បង្កើន​ការ​ផលិត​បទ​ចម្រៀង original ឲ្យ​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ថ្ងៃ​អនាគត​។

 

​​ការប្រគំ​តន្ត្រី​នេះ មាន​ការចូលរួម​ពី​តារា​ចម្រៀង​ original រុន ស៊ីរ៉ា ​ជា​ម្ចាស់​ជយលាភី​លេខ​២ ក្នុង​កម្មវិធី​ Hear My Song 2 ក្រុម​តារាចម្រៀង​ស្រី Cagepitch ដែល​ទើប​ទទួលបាន​ពាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ The Mic ថ្មីៗ​នេះ​។ កាន់តែ​ពិសេស​នោះ គឺ​មាន​ការចូលរួម​ពី​ក្រុម​ចាក់​ភ្លេង EDM កម្ពុជា ក៏​ដូចជា​ក្រុម De5inite, Bross La, Sed2R, Ago និង Mr Oun ដែល​ត្រៀម​ខ្លួន​មក​បង្ហាញ​ទស្សនីយភាព​ដែល​មិន​អាច​បំភ្លេច​មិន​បាន​នាពេល​ខាងមុខ​នេះ​។​

 

Sabay បាន​ផ្ដល់​ជា​ឆាក​តន្ត្រី​ជាមួយ​នឹង​ប្រព័ន្ធ​សំឡេង និង​ភ្លើង​ដ៏​ទំនើប​មាន​គុណភាព​ខ្ពស់​សម្រាប់​អ្នក​ចម្រៀង original គ្រប់​គ្នា​ធ្វើ​ការ​សម្ដែង​ដ៏​អស្ចារ្យ ហើយ​ឆាក​តន្ត្រី​នេះ​មាន​ទីតាំង​នៅ​ខាងក្រោយ City Hall កោះ​ពេជ្រ។ អ្នក​ដែល​ចង់​ចូលរួម​បង្ហាញ​សមត្ថភាព​ក្នុង​ការបង្កើត​ស្នាដៃ​ថ្មី​អាច​ចូលរួម​បាន​ទាំង​អស់​គ្នា​។ អ្នក​ដែល​ស្រលាញ់​ចូលចិត្ត និង​គាំទ្រ​បទ​ចម្រៀង​ original ទាំងអស់​ កុំ​ភ្លេច​ទៅ​ចូលរួម​ទស្សនា​នៅ​ថ្ងៃ​ទី​២១ មករា​ខាងមុខ​នេះ​ដោយ​សេរី​។

 

Sabay គាំទ្រ​ជានិច្ច​សម្រាប់​សិល្បករ​ដែល​មាន​បំណង​ចង់​ចូលរួម​សម្ដែង​ក្នុង​ការប្រគំ​តន្ត្រី​នេះ​។​

 

​អត្ថបទ​៖ និតា