សប្ដាហ៍​ក្រោយ​នេះ Sabay ចេញ​ផ្សាយ​ហាង​​ឆេង​តម្លៃ​រថយន្ត​ជា​លើក​ដំបូង

សប្ដាហ៍​ក្រោយ​នេះ Sabay ចេញ​ផ្សាយ​ហាង​​ឆេង​តម្លៃ​រថយន្ត​ជា​លើក​ដំបូង

នៅ​សប្ដាហ៍​ក្រោយ Sabay នឹង​ចេញ​ផ្សាយ​ហាង​ឆេង​តម្លៃ​រថយន្ត​ជា​លើក​ដំបូង ​ដោយ​នាំ​មក​នូវ​​តម្លៃ​​រថយន្ត​ថ្មី​ចុងក្រោយ​​​ដល់​ប្រិយមិត្ត​តាមដាន​ស្វែង​យល់​​។

 

សប្ដាហ៍​ក្រោយ​នេះ Sabay ចេញ​ផ្សាយ​ហាង​​ឆេង​តម្លៃ​រថយន្ត​ជា​លើក​ដំបូង

 

ការ​​ចេញ​ផ្សាយ​នៅ​ហាង​ឆេង​រថយន្ត​នេះ ជា​ការ​ឆ្លើយតប​តាម​សំណូម​ពរ​របស់​មិត្ត​អ្នក​អាន​ ​​​ស្រប​ពេល​មាន​​កំណើន​ការ​ប្រើប្រាស់​រថយន្ត​ក៏​ដូចជា​ការ​នាំចូល​រថយន្ត​ថ្មីៗ​​ប្លែក​ៗ​​កាន់​តែ​ច្រើន​នៅ​លើ​ទីផ្សារ។

 

ការ​នាំ​តម្លៃ​រថយន្ត​​ថ្មីៗ​ពី​​ម៉ូដែល​នានា ដោយ​មាន​ការ​សហការ​ពី​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​​​នឹង​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​ងាយស្រួល អាច​​ពិចារណា​​មុន​ធ្វើការ​សម្រេច​ចិត្តដ៏​​ត្រឹមត្រូវ​​​លើ​ការ​​ជ្រើសរើស​រថយន្ត​ណាមួួ​យ​ ដែល​ល្អ​និង​​​សមស្រប​​តាម​តម្រូវការ​ប្រើប្រាស់។

 

សូម​រង់ចាំ​ការ​ចេញ​ផ្សាយ​ហាង​ឆេង​រថយន្ត​ថ្មីៗ​​នៅ​សប្តាហ៍​ក្រោយ​នេះ​នៅ​លើ​គេហទំព័រ Sabay៕