តុលាការសម្រេច​ឃុំខ្លួន ជនសង្ស័យ​ម្នាក់ ពីបទ​រក្សាទុក​និង​ដឹកជញ្ជូន ជួញដូរ​សារធាតុ​ញៀន ខុសច្បាប់​

កំពង់ចាម: ជនសង្ស័យ​ដែល​នគរបាល​គ្រឿងញៀន បាន​ចាប់ខ្លួន​ពី​ប​ទៈ រក្សាទុក និង​ដឹកជញ្ជូន ឬជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ឥឡូវនេះ លោកស្រី ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តកំពង់ចាម បានចេញ​ដីកា លេខ​៣០ ចុះ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៦ បង្គាប់​អោយ​ឃុំខ្លួន​ហើយ​។​

​រំលឹក​ផងដែរ​ថា​៖​កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច កម្លាំងជំនាញ​របស់​កា​រិ​យា​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ចាប់​ជនសង្ស័យ​​ម្នាក់ ឈ្មោះ សា អី​ម​រ៉​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​កាប់​គោ រស់នៅ​ភូមិ​រកា​រលើសង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ពី​ប​ទៈ រក្សាទុក និង​ដឹកជញ្ជូន ឬជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្តទៅ​កាល​នៅ​ថ្ងៃទី​២២ខែតុលា ឆ្នាំ​២០១៥​តាម​អំណាច​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ​៣៧ ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ របស់លោក​ស្រី ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូងខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាមរួចរាល់​ហើយ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នេះ ៕