ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ ក្មេងស្រីអាយុ​០៨​ឆ្នាំ​ម្នាក់​ ត្រូវ​ក្មេង​ប្រុស​អាយុ១៤ឆ្នាំចាប់រំលោភរហូតបានសម្រេច ខណៈនាងមកមើល​ទូរទស្សន៍​នៅ​លើ​ផ្ទះ​របស់ក្មេងប្រុស​នោះ​ បណ្តាលឱ្យរងរបួសហើយត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង០៨ និង​៣០នាទី​ព្រឹក​ថ្ងៃទី១៥ មករា ២០១៦ នេះ ។

ប្រភពបានឱ្យដឹងថា ក្មេង​ប្រុសខាងលើ​​ជាអនីតិជន​ឈ្មោះ​ធី ហុក​លី អាយុ​១៤​ឆ្នាំ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​០៨​ឆ្នាំ ។ នៅចំពោះ​មុខ​សមត្ថកិច្ច​ ក្មេង​ប្រុសរូបនេះបានសារភាពប្រាប់​សមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភ​ក្មេងស្រីពិតប្រាកដមែន ខណៈ​នាង​មក​មើល​ទូរទស្សន៍នៅផ្ទះរបស់ខ្លួន ។