Leicester ដាក់៦លានផោន ទិញ Daniel ពីក្លិប Copenhagen

ក្លិប FC Copenhagen បានបញ្ជាក់ឲ្យដឹងថា ពួកគេបានទទួលសំណើរពីក្លិបកំពុងឡើងជើងនៅអង់គ្លេស Leicester City ដែលចង់ទិញកីឡាករអន្តរជាតិហ្គាណា Daniel Amarty ពីក្លិបនៅ ឌេនណឺម៉ាកមួយនេះ ។
1
កីឡាករវ័យ ២១ឆ្នាំរូបនេះ ដែលអាចលេងទាំងខ្សែបម្រើ និងការពារនោះ គឺជាគោលដៅទិញរបស់ Leicester យូរមកហើយ ខណៈដែលបច្ចុប្បន្ន ក្លិបនេះកំពុងព្យាយាមរក្សាតំណែងនៅក្បែរកំពូលតារាង Premier League។ តម្លៃខ្លួនសម្រាប់កីឡាករគឺ ៦លានផោន ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ដេញថ្លៃយក ថ្វីបើក្លិប Copenhagen បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការចរចារវាងក្លិបទាំងពីរកំពុងធ្វើឡើង។

សេចក្តីថ្លែងការណ៍របស់ក្លិប Copenhagen បានសរសេរថា «មានដំណឹងចចាមអារ៉ាម ក្នុងសារព័ត៌មានថា FC Copenhagen កំពុងពិចារណាលក់កីឡាករ Daniel Amartey ទៅឲ្យក្លិបអង់គ្លេស Leicester City។ Copenhagen អាចបញ្ជាក់បានថា ក្លិបបានទទួលសំណើរសម្រាប់កីឡាករនេះ ពីក្លិប Leicester ប៉ុន្តែបច្ចុប្បន្ន ក្លិបកំពុងចរចាគ្នា។ ក្លិបនឹងចេញសេចក្តីប្រកាសព័ត៌មានថ្មី ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ បានឈានសម្រេច»។

Amartey ដែលធ្លាប់មានដំណឹងថាមានការចាប់អារម្មណ៍ពីហង្សក្រហម Liverpool កាលពីមុន បានបង្ហាញខ្លួនលេងឲ្យជម្រើសជាតិ ហ្គាណា ៦ដង និងបានចាប់អាជីពបាល់ទាត់ដំបូងនៅតំបន់អឺរ៉ុប ជាមួយនឹងក្លិប Djurgarden របស់ប្រទេសស្វីស៕