ត្រូវ​រថយន្ត​កិន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​កិន​គំនរ​សម្រាម​

Doliprane TVC

ភ្នំពេញ : បុរស​ម្នាក់​បាន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អា​ណោ​អា​ធម៌​នៅនឹងកន្លែង​កើតហេតុ និង ស្ត្រី​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ទាំងពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​គេច​គំន​សំរាម​ដែល​ចោល​លើ​ចិញ្ចើមផ្លូវ រួច​ដួល​ទៅលើ​ថ្នល់ ហើយ​ត្រូវ​រថយន្ត​ពីរ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ប្រជែង​គ្នា​កិន​ជនរងគ្រោះ​ស្លាប់ និង រងរបួស ថែមទាំង​ព្យាយាម​បើក​គេច តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន ។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​គួរឱ្យរ​ន្ឋ​ត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ នឹង ៥០ នាទី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ ត្រេ​ត​សេន​ធ័​រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​ បុរស​ជា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជា ដែន អាយុ ២៥ ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងយោធពល​ខេមរភូមិន្ទ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឡឹង ឃុំ​ភ្នំ​ដិ​ន ស្រុក​គី​រិ​វង្ស ខេត្តតាកែវ ។​

ត្រូវ​រថយន្ត​កិន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​កិន​គំនរ​សម្រាម​

​ប្រភព​ពត៌មាន​ពី​បុរស​ម្នាក់​ដែលជា​អ្នករត់ម៉ូតូឌុប​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ​ខាងលើ និង ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ ២០១៥ គ្មាន​ស្លាក​លេខ ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់​ចំណុចកើតហេតុ ក៏​កិន​គំន​សម្រាម​ដែល​ចោល​លើ​ចិញ្ចើមផ្លូវ​បន្តាលឱ្យ​ដួល​ទៅនឹង​ថ្នល់ ពេលនោះ​ក៏មាន​រថយន្ត​ពីរ​គ្រឿង​បើក​ប្រជែង​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ធុន​ធំ​ដឹកអុស កិន​បុរសរងគ្រោះ​បណ្តាលឱ្យ​បែកក្បាល​ធ្លាយ​ខួរ​បែក​ខ្ទាត​ពេញ​ផ្លូវស្លាប់​យ៉ាង​អា​ណោ​អាធ័ម​នៅនឹងកន្លែង​កើតហេតុ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។

ត្រូវ​រថយន្ត​កិន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​កិន​គំនរ​សម្រាម​

​សាក្សី​ដដែល​បន្តថា ស្ត្រីជន​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​ដ​ញ​ឃាត់​បាន​នៅ​ចាក់អង្រែ​ក្រោម ជាមួយនឹង​អ្នកបើករថយន្ត​ទាំងពីរ​នាក់​ផងដែរ ។​
ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​យក​រថយន្ត និង ម៉ូតូ ជាមួយ​អ្នកបើករថយន្ត​បង្ក​ទាំងពីរ​នាក់​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ( ប្រភព : TV5 )​

ត្រូវ​រថយន្ត​កិន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​កិន​គំនរ​សម្រាម​