សម្បត្តិ​វប្បធម៌​ចំនួន ​៣ ​បន្ថែមទៀត នឹងត្រូវ​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

Doliprane TVC

​ក្រសួង​វប្បធម៌ និង វិចិត្រ​សិ​ល្បះ​កម្ពុជា​បាន​អះអាងថា មានសម្បត្តិ​វប្បធម៌​រូបី និង​អរូបី ចំនួន​ ៣​ បន្ថែមទៀត នឹងត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​ពិភពលោក ​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រូបនោះ អះអាងថា​គម្រោង​នេះ នឹង​រៀបចំ​ឲ្យ​បាន​រួចរាល់​ក្នុង​ឆ្នាំ​២០១៦ នេះ​ ។​​ កម្ពុជា គ្រោង​ដាក់​ប្រាសាទសម្បូរព្រៃគុក ចាប៉ីដងវែង និង​ភ្លេង​អារក្ខ ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ ក្នុង​ឆ្នាំ​២០១៦ នេះ​។

សម្បត្តិ​វប្បធម៌​ចំនួន ​៣ ​បន្ថែមទៀត នឹងត្រូវ​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ កំពុងតែ​រៀបចំ​ឯកសារ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់ជូន​អង្គការ​យូណេស្កូ ក្នុង​គោលបំណង​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ចូល​សម្បត្តិ​វប្បធម៌​ទាំង​៣​ខាងលើ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ នេះ​បើតាម​ការអះអាង​របស់​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ​ក្រោយពី​បញ្ចប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​វប្បធម៌​ឆ្នាំ​២០១៥ ដែល​ប្រព្រឹត្តទៅ​នៅ​សាលចតុមុខ នា​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។​

សម្បត្តិ​វប្បធម៌​ចំនួន ​៣ ​បន្ថែមទៀត នឹងត្រូវ​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

រដ្ឋលេខាធិការ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​យើង​កំពុងតែ​រៀបចំ​ឯកសារ​ឲ្យ​គ្រប់​លក្ខខណ្ឌ​។ កាលណា​មិន​គ្រប់​លក្ខខណ្ឌ​យើង​ដាក់​ទៅ គេ​ប្រាកដ​ជាប​ញ្ចូ​ន​មក​យើង​វិញ​។ អ៊ីចឹង​យើង​ត្រូវធ្វើ​ឲ្យ​គ្រប់លក្ខណៈ ជាមុនសិន មុននឹង​ស្នើ​ទៅ​គេ​។​យើង​សង្ឃឹមថា ឆ្នាំ​ថ្មី​នេះ យើង​នឹង​អាចធ្វើ​ការងារ​នេះ បាន​ជោគជ័យ​»​។​កន្លងទៅ កម្ពុជា​បាន​បញ្ចូល​សម្បត្តិ​វប្បធម៌​មួយចំនួន ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចមកហើយ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ល្ខោន​ស្រមោល​ស្បែក​ធំ របាំ​ព្រះរាជ​ទ្រព្យ​និង​ទាញព្រ័ត្រ ជាដើម​៕ សុថា​ត់​