បាត់បង់​កូន ២ នាក់ ក្នុង​ថ្ងៃ​តែមួយ ព្រោះ​បណ្តោយ​ឱ្យមក​ផ្ទះ​ដោយ​ខ្លួនឯង​

Doliprane TVC

(​ថ្ងៃទី 12 មករា 2016, ម៉ោង 03:26:PM) | ដោយ​: សុភ័ន្ត ​បាត់ដំបង​: ក្មេងស្រី​សិស្សសាលា ២ នាក់​បងប្អូន ចេញពី​សាលារៀន​ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្ត​បើក​លឿន​ចាប់​ហ្វ្រាំង​មិនទាន់ បុក​ស្លាប់​ទាំង ២ យ៉ាង​អាណោចអាធម៌ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១១ ព្រឹក ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ នៅក្នុង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​ ​កុមារី​រងគ្រោះ​ទាំង ២ នាក់​មានឈ្មោះ ស្រី​និ​ច ជា​បង និង​កុមារី ស្រី​យី​ង ជា​ប្អូន ស្ថិតក្នុង​ឯកសណ្ឋាន​អាវ​សរ សំពត់​ខៀវ បាន​បាត់បង់ ជីវិត​យ៉ាង​អាណោចអាធម៌​ដោយសារ​គ្រោះថ្នាក់ ។​ ​

បាត់បង់​កូន ២ នាក់ ក្នុង​ថ្ងៃ​តែមួយ ព្រោះ​បណ្តោយ​ឱ្យមក​ផ្ទះ​ដោយ​ខ្លួនឯង​

បើតាម​មន្ត្រី​អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា សិស្សសាលា ២ នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង ម្នាក់ទៀត​ស្លាប់​នៅ​មន្ទី​ពេទ្យ​ក្រោយ​គ្នា​បន្តិច បន្ទាប់ពី​ត្រូវ​រថយន្ត​កូ​រេ​មួយគ្រឿង​បុក​ពេញទំហឹង ខណ​:​បងប្អូន​បង្កើត​ទាំងនេះ​កំពុង​ដើរ​ឆ្លងផ្លូវ ចេញពី​រៀន​ឆ្ពោះ​ទៅផ្ទះ ។​ សមត្ថកិច្ច​បន្តថា ក្រោយ​កើតហេតុ​រថយន្ត​បង្ករ​ដែល​ផ្ទុក​ដោយ​ប៊ីដុង​សាំង​ជាច្រើន បាន​បើក​រត់គេច បន្ទាប់មក​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំពៅ​លូន​រកឃើញ​ប៉ុន្តែ​អ្នកបើកបរ​បាន​រត់គេច​បាត់ ៕ TV5

បាត់បង់​កូន ២ នាក់ ក្នុង​ថ្ងៃ​តែមួយ ព្រោះ​បណ្តោយ​ឱ្យមក​ផ្ទះ​ដោយ​ខ្លួនឯង​

បាត់បង់​កូន ២ នាក់ ក្នុង​ថ្ងៃ​តែមួយ ព្រោះ​បណ្តោយ​ឱ្យមក​ផ្ទះ​ដោយ​ខ្លួនឯង​