ម្ចាស់​បទ​រឿង «​កប៉ាល់ Titanic» កំពុង​ជួប​ទុក្ខ​ដ៏​ធំ​បំផុត​ក្នុង​ឆាកជីវិត​

Doliprane TVC

​នៅក្នុង​ពេលនេះ​តារាចម្រៀង​អាមេរិក​ដ៏​ល្បីឈ្មោះ​ម្ចាស់​បទ «My heart will go on» ក្នុង​រឿង «Titanic»​ និង បទ «Because you love me» អ្នកស្រី សែ​ល​លិ​ន ដាយ​អិន​(Celine Dion) កំពុងតែ​មានទុក្ខ​ជា​ទម្ងន់​ព្រោះតែ​ប្តី​របស់​អ្នកស្រី​បាន​ស្លាប់​ដោយសា​ជំងឺមហារីក​បំពង់ក ។ យោងតាម​ព័ត៌មាន​ពី​គេហទំព័រ DiallyMail បាន​ឲ្យ​ដឹងថា ប្តី​របស់​តារាចម្រៀង និង ជា​អ្នកជំនួញ​ស្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សញ្ជាតិ​បារាំង​-​កាណាដា ឈ្មោះ​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល (René Angélil) បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ​ក្នុង​វ័យ ៧៤ ឆ្នាំ (​ទើបតែ​ឈានចូល​វ័យ ៧៤ ឆ្នាំ បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​) នៅផ្ទះ​របស់លោក​ផ្ទាល់​ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ។

ម្ចាស់​បទ​រឿង «​កប៉ាល់ Titanic» កំពុង​ជួប​ទុក្ខ​ដ៏​ធំ​បំផុត​ក្នុង​ឆាកជីវិត​

ហើយ​ការស្លាប់​របស់​អ្នកជំនួញ​វ័យ ៧៣ ឈានចូល ៧៤ ឆ្នាំ​រូបនេះ​ត្រូវបាន​គ្រូពេទ្យ​បញ្ជាក់ថា លោក​ស្លាប់​ដោយសា​មាន​ជំងឺមហារីក​រ៉ាំ​រ៉ៃតាំងពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ ។ តារាចម្រៀង​វ័យ ៤៧ ឆ្នាំ អ្នកស្រី សែ​ល​លិ​ន ដាយ​អិន ធ្លាប់បាន​និយាយ​នៅក្នុង​កាសែត USA Today កាលពី​ខែសីហា ឆ្នាំ ២០១៥ ថា ប្តី​របស់​អ្នកស្រី​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល ហាក់ដូចជា​បានរៀបចំ​ខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ការប្រឈមមុខ​នឹង​ជំងឺ​របស់លោក​នៅពេល​អនាគត ក៏ដូចជា​បាន​ត្រៀមខ្លួន​សម្រាប់​ការស្លាប់​ផងដែរ ។

ម្ចាស់​បទ​រឿង «​កប៉ាល់ Titanic» កំពុង​ជួប​ទុក្ខ​ដ៏​ធំ​បំផុត​ក្នុង​ឆាកជីវិត​

នៅក្នុងពេល​នេះដែរ​អ្នកស្រី សែ​ល​លិ​ន ដាយ​អិន បាន​រំឭក​ទាំង​ទឹកភ្នែក​នូវ​ពាក្យពេចន៍​សន្ទនា​ខ្លះៗ​រវាង​អ្នកស្រី និង ប្តី​របស់​អ្នកស្រី​កាល​គាត់​នៅរស់​ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ថា « តើ​អ្នកខ្លាច​ទេ​? ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​អ្នក ហើយ​អ្នក​គួរតែ​និយាយប្រាប់​ខ្ញុំ​អំពី​រឿងនេះ (​អ្នកស្រី សែ​ល​លិ​ន ដាយ​អិន និយាយ​ទៅកាន់​ប្តី​)…​ពេលដែល​ខ្ញុំ​ស្លាប់ទៅ​គឺ​ខ្ញុំ​ចង់​ស្លាប់​នៅក្នុង​រង្វង់​ដៃ​របស់​អ្នក​(​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល និយាយ​)…​យល់ព្រម​! ខ្ញុំ​នៅក្បែរ​អ្នក​រហូត អ្នកនឹង​ស្លាប់​នៅក្នុង​រង្វង់​ដៃ​ខ្ញុំ​(​អ្នកស្រី សែ​ល​លិ​ន ដាយ​អិន និយាយ​)» ។​

ម្ចាស់​បទ​រឿង «​កប៉ាល់ Titanic» កំពុង​ជួប​ទុក្ខ​ដ៏​ធំ​បំផុត​ក្នុង​ឆាកជីវិត​

គួរ​រំឭក​ផងដែរ​ថា កាលពី​ទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ តារាចម្រៀង សែ​ល​លិ​ន ដាយ​អិន និង ប្តី​របស់​អ្នកស្រី​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល ទើប​ធ្វើ​ពិធី​រំឭក​អនុស្សាវរីយ៍​ខួបអាពាហ៍ពិពាហ៍​លើក​ទី ២១ របស់​ពួកគេ​ទាំងពីរ​នាក់​បន្ទាប់ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​អស់​រយៈពេល ២២ ឆ្នាំ​រួចមក គឺ​ចាប់តាំងពី​ឆ្នាំ ១៩៩៤ ដល់ ២០១៦ និង បាន​បន្សល់ទុក​នូវ​ចំណងដៃ​កូន ៣ នាក់​ថែម​ទៀតផង ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​